អតីត​អាជ្ញា​កណ្ដាល​ថា ១​គ្រាប់​របស់​ Mane មិន​ឲ្យ​ចូល គឺ​ជា​ការ​កាត់សេចក្ដី​ខុស​សុទ្ធសាធ ​

  • 2018-11-04 08:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១​គ្រាប់​របស់​ Sadio Mane ស៊ុត​ទៅ​លើ​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​អាជ្ញា​កណ្តាល​ខ្សែ​បន្ទាត់​លើក​ទង់ offside ប៉ុន្តែ​បាល់​នេះគួរ​តែ​ឲ្យ។

Peter Walton អតីត​អាជ្ញា​កណ្តាល​ដែល​បាន​អត្ថាធិប្បាយ​បាល់ទាត់​នៅលើ​ប៉ុស្តិ៍​កីឡា BT Sport បាន​និយាយ​ថា​ការ​កាត់​សេចក្តី​របស់​អាជ្ញាកណ្តាល​ខ្សែ​បន្ទាត់​គឺ​ជា​​រឿង​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ឡើយ។

Mane បាន​ឈរ​តែ​ឯង​ស៊ុត​បំប៉ោង​សំណាញ់​ទី​បាន​យ៉ាង​ស្រួល​បន្ទាប់​ពី​បាល់​ផ្លាត​ចេញ​ពី​ការ​ស៊ុត​របស់ Firmino។

“ពេល​បាល់​បំប្លោង​មក គាត់(Mane) មិន​ធ្វើ​ចលនា​ទេ នៅ​ពេល​គេ​ស្ថិត​នៅ​ទីតាំង offside។ ហើយ​នេះ (បន្ទាប់​ពី​បាល់​បុក​របាទី) គឺជាដំណាក់កាលទីពីរនៃការលេង ប្រាកដ​ណាស់​ Mane ​នៅ​ពី​ក្រោយ​បាល់ ហើយ​កំពុង​លេង​តំបន់​ onside”។ Peter Walton បាន​និយាយ។

កាំភ្លើងធំ Arsenal បាន​បង្កើត​ឱកាស​កាន់​តែ​ប្រសើរ​ឡើង​ហើយ​អាច​វាយ​បក​ ដោយ​ការ​ទាត់​យ៉ាង​ល្អ​ពី​សំណាក​ Alexandre Lacazette នៅ​ចុង​ម៉ោង​ធ្វើ​ឲ្យ​លទ្ធផល​ស្មើ ១-១៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត