កូនប្រុសឧកញ៉ា ម៉ុង ឬទ្ធី ចំណាយរាប់លានរៀល រំដោះកន្ធាយ១ក្បាលចេញពីខ្ទះឆា

  • 2018-11-04 07:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​បំផុត នៅ​មុន​នេះ​បន្តិច​ឯកឧត្ដម​បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា កាល​ពី​វេលា​ម៉ោង​១១ព្រឹក​ថ្លៃ​អាទិត្យ​ទី​០៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ដោយក្តី​មេត្តា​អាណិត​ស្រលាញ់​សត្វ​ព្រៃ​ដ៏​កម្រ​ជិត​ផុត​ពូជ​ កូនប្រុស​​លោក​ឈ្មោះ​ថា ម៉ុង​ ចាន់ថុល ​បានសុំ​ចែក​ទិញ​យក​សត្វ​កន្ធាយ​ទម្ងន់​ 39,50kg (សាមសិបប្រាំបួនគីឡូកន្លះ​)​ដែលមាន​អាយុ​កាល​មិន​តិច​ជាង​៥០ឆ្នាំ​ទេ​មើល​ទៅ​ ក្នុង​តម្លៃ​ 3,950,000៛ ដែល​គេ​បាននាំ​គ្នា​សំលៀង​ប៉័ង​តោ​ផ្សំគ្រឿង​សម្រាប់​ឆា​ក្ដៅ​រួចជាស្រេច​ទៅ​ហើយ។

លោក​ឧកញ៉ា ម៉ុង ឫទ្ធិ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖ «កូនយកមកជូនប៉ា​ ម៉ាក់យកទៅធ្វើ​អីក៏ធ្វើ​ទៅស្រេចតែចិត្ត​ខ្ញុំ​និង​ភរិយា​បានឯកភាព​គ្នា​ យកមក​ព្រលែងនៅ​ឫទ្ធី​ សែនជ័យ​ដើម្បី​ថែ​រក្សា​ការពារ​ទុកកុំអោយមាន​គ្រោះ​ចង្រៃ​ បាំងតោ​នេះមកតាម​យាយី​បន្ត​ទៅមុខទៀត​ រូប​ខ្ញុំ​នឹង​ភរិយា​សុំផ្ញើរជូន​បុណ្យ​កុសល​នេះទៅដល់​មនុស្ស​ដែល​ចេះមានក្តីមេត្តា​ទាំងអស់គ្នា​៕»

អត្ថបទ៖ វឌ្ឍនៈ