ឈ្នះ​៦-១ តែ​ City របូត​គ្រាប់​បាល់​ដំបូង​ក្រោយ៦៣០​នាទី​

  • 2018-11-05 01:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​បំបាក់​ Southampton គ្មាន​ប្រណី​ដៃ​ដើម្បី​ឡើង​កំពូល​តារាង​ក្រោយ​យក​ឈ្នះ​គូ​ប្រជែង​ក្នុង​សប្ដាហ៍​ទី​១១​ដោយ​លទ្ធផល​ ៦-១។

កីឡាករ​ Sergio Agüero, Silva, Sterling និង​ Sané សុទ្ធ​តែ​មាន​ឈ្មោះ​ស៊ុត​បញ្ចូល​ទី​របស់​លោក​ Pep Guardiola។ បាល់​របស់​ Aguero​ នៅ​នាទី​១២ គឺ​ជា​គ្រាប់​ទី​១៥០​នៅ​ Premier League របស់​គេ​ក្នុង​ការ​បង្ហាញ​ខ្លួន​២១៧​លើក​ឲ្យ​ City។​

ក្រុម​រហស្សនាម​ថា​ពណ៌​ផ្ទៃមេឃ​ពេល​នេះ​ដាច់​គេ​នៅ​កំពូល​តារាង​មាន​២៩​ពិន្ទុ​ លើ​ Chelsea និង​​ Liverpool ចំនួន​២​ពិន្ទុ។​ យ៉ាង​ណា​ប៉េណាល់ទី​របស់​ Danny Ings នៅ​នាទី​៣០​គឺ​ជា​ការ​របូត​គ្រាប់​បាល់​នៅ​លីគ​លើក​ដំបូង​របស់​ City ក្រោយ​រក្សា​សំណាញ់​ទី​បាន​៦៣០​នាទី៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី