ញាក់​សាច់! រ៉ូបថ្មី Jennie ស្លៀកថត​សម្រាប់​អាល់ប៊ុម​ទោល មាន​តម្លៃក្បែរម៉ឺនដុល្លារ

  • 2018-11-05 01:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​យូរ​មិន​ឆាប់​ បទ​ទោល​ថ្មី​ដំបូង​របស់​ Jennie សមាជិក​ក្រុម BLACKPINK នឹង​បង្ហាញ​ខ្លួន​ជូន​អ្នក​គាំទ្រ​ ក្រោយ​បង្ហាញ​ឃ្លីប​ និង​រូបភាព​ជា​ច្រើន​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ។ បង្ហាញ​ខ្លួន​ម្នាក់ឯង​ក៏​ពិត​មែន​ ប៉ុន្តែ​តារា​ស្រី​រូបនេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ពិសេស​ឈុត​ដែល​នាង​ស្លៀក​ក្នុង​បទ​នេះ។

កាល​ពី​ថ្ងៃ​ទី​ ០១ ខែ​វិច្ឆិកា​ ទាំង​ Jennie និង​ផលិតកម្ម​ YG បាន​បង្ហោះ​រូប​ Teaser នៃ​បទ​ថ្មី​នេះ​រៀងៗខ្លួន។ ក្នុង​រូប​ដែល​បាន​បង្ហាញ​នោះ​ដែរ នាង​បាន​ស្លៀក​រ៉ូប​ស្ដើង​ រំលេច​ផ្កា​ពណ៌​ផ្កាឈូក​គួរ​ទាក់ភ្នែក។ រ៉ូប​ក៏​ស្រស់ស្អាត​ ហើយ​ព័ទ្ធ​​ទៅ​ដោយ​ ផ្កា​ពិតៗ​នៅ​ជុំវិញ ជាហេតុ​ធ្វើ​ឲ្យ​នាង​កាន់​តែ​ដូច​តួ​អង្គ​ព្រះនាង។

ងាក​មក​តម្លៃ​ឈុត​មួយ​សម្រាប់​នេះ ក៏​មិនធម្មតា​ដែរ ហើយ​ជា​ម៉ាក​ Off-White c/o Virgil Abloh ដែល​បាន​ដាក់​លក់​លើ​​វិបសាយ​លក់​ផលិតផល​ម៉ាក​ល្បីៗ​ Mytheresa។ តម្លៃ​របស់​វា​គឺ​ដល់​ទៅ ៩ ៨៤៥ដុល្លារ។ បើ​ធៀប​ទៅ​នឹង​រ៉ូប​ដែល​នាង​ស្លៀក​ក្នុង​បទ​ "Ddu-Du Ddu-Du” តម្លៃ​នេះ​គឺ​ខ្ពស់​ជាង​ ៣​ដង​ឯណោះ។

ដោយ​ឡែក​សម្រាប់​ បទ​ចម្រៀង​ទោល​នេះ​ដែរ នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ១២ ខែវិច្ឆិកា ឆ្នាំ​២០១៨៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី