នារី​អូតេស​​វៀតណាម ក្លាយ​ជា​ម្ចាស់​មកុដ​ ​បវរ​កញ្ញា​អន្តរជាតិ​ឆ្នាំ ២០១៨

  • 2018-11-05 02:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​អូតេស​តំណាងឲ្យ​ប្រទេស​វៀតណាម​ បាន​ក្លាយ​ជា​បវរ​កញ្ញា​អន្តរជាតិ​ប្រចាំ​ឆ្នាំ ២០១៨ វគ្គ​ជម្រុះ​ផ្ដាច់ព្រ័ត្រ​ក្នុង​ប្រទេស​សិង្ហបុរី​ កាល​ពី​ថ្ងៃ​សៅរ៍ ទី​០៣ ខែ​វិច្ឆិកា​។

Loan Vuong វ័យ ៣២ ឆ្នាំ ដែល​ជា​នារី​អូតេស​ម្នាក់​ប្រចាំ​ជើង​ហោះ​ហើរ​របស់​ប្រទេស​វៀតណាម ត្រូវ​បាន​ប្រកាស​ឈ្មោះជាប់​ជា​ជយលាភី​បវរ​កញ្ញា​អន្តរជាតិ​ឆ្នាំ ២០១៨​នេះ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​ស្រី​ស្អាត ៣០ រូប​​មក​ពី​ប្រទេស​ផ្សេង​ៗ​ទៀត​ជុំវិញ​ពិភពលោក។

ក្នុង​នោះ​ដែរ នាង​ក៏​ទទួល​បាន​ងារ ២ ផ្សេង​បន្ថែម​ទៀត ដោយ​មួយ​ជាប់​ឈ្មោះ​ជា​ឯកអគ្គរាជទូត​ទេសចរណ៍ និង​មួយ​ទៀត​ជាប់​ឈ្មោះ​ជា​បវរ​កញ្ញា​ដែល​មាន​រូបរាង​ស្អាត។ ចំពោះ​បវរ​កញ្ញា​ចំណាត់​ថ្នាក់​លេខ ២ និង​លេខ ៣ បាន​ទៅ​លើ​បវរ​កញ្ញា​មក​ពី​ប្រទេស​​ស្វីស និង​ប្រទេស​នេប៉ាល់។

កើត​ក្នុង​ឆ្នាំ ១៩៨៦ ក្នុង​ទីក្រុង​ហូជីមិញ បវរ​កញ្ញា​ឯក Loan Vuong ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​មួយ​ចំនួន​តូច​ផ្សេង​ទៀត​ដែល​នៅ​តែ​មាន​រូបរាង និង​សម្រស់​ស្រស់​ស្អាត បើ​ទោះ​បី​ជា​នាង​បាន​រៀបការ និង​បាន​កូន​រួច​ទៅ​ហើយ​៕ ​

ប្រភព៖ tuoitrenews   ប្រែ​សម្រួល៖ អន សុភក្ត្រា