តំណាងប្រជាជនចិន សម្លឹងឃើញឱកាសអស្ចារ្យនៅខេត្តសៀមរាប នឹងជំរុញឲ្យអ្នកវិនិយោគមកបន្ថែម

  • 2018-11-05 03:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្នុង​ដំណើរបំពេញ​ទស្សនកិច្ច​នៅ​ប្រាសាទ​អង្គរវត្ត ​និង​ទិដ្ឋភាព​នៃ​ខេត្ត​សៀមរាប ​​​ឯកឧត្តម ចាង ឈុនស៊ាន (Zhang Chunxian) អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស​ បានមាន​ប្រសាសន៍នៅ​ខេត្ត​សៀមរាប​នេះ​ ពិតជាមាន​សក្តានុពលទេសចរណ៍ច្រើន ដែលធ្វើឱ្យអ្នកទេសចរចង់មកកម្សាន្តមែន ជាពិសេសប្រាសាទបុរាណ ដ៏អស្ចារ្យ និងរមណីយដ្ឋានធម្មជាតិជាច្រើន។ ឯក​ឧត្តមថា នៅ​ពេល​ដែល​ឯក​ឧត្តម​ត្រឡប់​ទៅ​ដល់​ប្រទេសចិន​វិញ​ ឯក​ឧត្តម​នឹង​ជួយផ្សព្វផ្សាយទៅកាន់ប្រជាជនចិនពី សក្តានុពលទេសចរណ៍ទំាងនេះ និងជំរុញ​ឱ្យពួកគេមកកម្សាន្ត និងធ្វើការវិនិយោគនៅ ខេត្តសៀមរាប​នេះឱ្យបាន​កាន់តែច្រើន។ ​​

ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​បាន​បញ្ជាក់ថា ចិនជាប្រទេសមួយដែលបាន​ជួយ​ដល់​ខេត្តសៀមរាប​ច្រើន​ទាំង​ផ្នែកការអភិវឌ្ឍនៅក្រុងសៀមរាប​ និង​ការ​ជួយជួសជុល ប្រាសាទ​បុរាណដូចជាប្រាសាទ​ចៅ​សាយទេវត្តា ប្រាសាទ​តាកែវ ជាដើម។ ដោយមើលឃើ​ញ​​ពីចំណង​មិត្ត​ភាពសាមគ្គីភាពនិង​កិច្ចសហប្រតិបត្តិការ​​យ៉ាង​ស្អិ​ត​​រមួតរវាងសភា​រដ្ឋាភិបាល ប្រជាជន នៃប្រទេ​ស​​​​ទាំង​ពីរ កម្ពុជា-ចិន នេះបានធ្វើឱ្យកំណើនភ្ញៀវទេសចរ មកកម្សាន្តនៅ ខេត្ត​សៀមរាបមានការកើនឡើងជាបន្តបន្ទាប់។

​ក្នុង​នោះ​ខេត្ត​សៀមរាប​បាន​ស្រូប​ភ្ញៀវ​ទេសចរ​ចិន​ចំនួន ៨៣១៨០១នាក់ ​​ ជា​ចំនួន​​ស្ថិតនៅចំណាត់ថ្នាក់លេខ១ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ចូល​មក​ទស្សនា​ខេត្ត​សៀមរាប​មាន​ចំនួន​ ៤ ៤៥០ ៧៣៨នាក់ ​ក្នុង​រយៈពេល​ ០៩ខែ ​ឆ្នាំ២០១៨​នេះ។ នេះ​ជា​តួលេខ​បង្ហើប​ដោយ​ អភិបាល​ខេត្ត​សៀមរាប។

ប្រភព៖ AKP