ស្រៀវសាច់! រន្ទះបាញ់នាវាឆាបឆេះនៅភូកេត សំណាងល្អគ្មានអ្នកស្លាប់ (មានវីដេអូ)

  • 2018-11-05 07:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​ទេសចរ​ចំនួន ៩​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​នាវា​មួយគ្រឿង​កំពុង​ឆាប​ឆេះ​ក្រោយ​ត្រូវ​រន្ទះ​បាញ់​ខណៈ​ពេល​កំពុង​មាន​ខ្យល់​ព្យុះ​ត្រូពិច​នៅ​ខេត្ត​ភូកេត​ប្រទេស​ថៃ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​មួយ​ក្រុម បាន​ជិះ​នាវា​ចម្ងាយ​ជាង ១៥​ម៉ែត្រ​ពី​ឆ្នេរ​ភូកេត នៅ​ដែល​មាន​រន្ទះ​បាញ់​រួច​ឆាប​ឆេះ​ជា​អណ្ដាត​ភ្លើងកាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី៣ ខែ​វិច្ឆិកា។ ទោះ​យ៉ាង​ណា​ក៏​ដោយ ពួកគេ​បាន​ពួន​នៅ​ជាន់​ខាង​ក្រោម​ដើម្បី​សុវត្ថិភាព ខណៈ​ពេល​ដែល​ភ្លើង​ឆាប​ឆេះ​នៅ​ជាន់​លើ។ ប៉ូលិស​បាន​មក​ដល់​កន្លែង​កើត​ហេតុ​នៅ​ម៉ោង ៥​ល្ងាច និង​បាន​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ទាំង​អស់ ហើយ​មិន​មាន​អ្នក​រង​របួស ឬ​បាត់​បង់​ជីវិត​នោះ​ទេ។ ជនរងគ្រោះទាំង ៩​នាក់ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា ៖ Kelvin Atkinson អាយុ ៦៥ឆ្នាំ, Susan Atkinson អាយុ ៦៤​ឆ្នាំ, Catherine Toy អាយុ ៦៤​ឆ្នាំ, Stewart Toy អាយុ ៦៦ឆ្នាំ, William Tennant អាយុ ៦៥​ឆ្នាំ, Lilias Tennant អាយុ ៦៨​ឆ្នាំ, Anne Anderson អាយុ ៦៣​ឆ្នាំ, Martin Anderson អាយុ ៥៩ឆ្នាំ និង Magret Hamilton អាយុ ៦៤​ឆ្នាំ។

ក្រោយ​ពេល​កើត​ហេតុ ក្រុម​អ្នក​សង្គ្រោះ និង​ជន​រង​គ្រោះ បាន​ត្រឹម​សម្លឹង​មើល​នាវា​របស់​ពួកគេ ត្រូវ​ឆាប​ឆេះ​ដោយ​សារ​រន្ទះ​បាញ់​ប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ thesun   ប្រែសម្រួល ៖ រ័ត្ន