ទិញ​សំបុត្រ​មើល​បាល់​កម្ពុជា​ប៉ះ​ម៉ាឡេស៊ី​តាម Pi Pay ចុះថ្លៃ ៥០%! តែ​ដឹង​កន្លែង​យក​នៅ?

  • 2018-11-05 09:16:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទិញ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ AFF Suzuki Cup រវាង​កម្ពុជា និង​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី ៨ ខាង​មុខ តាមរយៈ​កម្មវិធី Pi Pay ដោយ​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៥០% នោះ អាច​ទៅ​យក​សំបុត្រ​ចាប់​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ប្រកួត​បាន នៅ​តាម​ទីតាំង​ដូចជា៖

  • Legend Cinema គ្រប់​សាខា លើកលែង​សាខា​ផ្សារ​ទំនើប City Mall
  • មុខ​អគារ Pi Pay ផ្ទាល់
  • មុខ​ពហុកីឡាដ្ឋាន​អូឡាំពិក
  • តាម​រម៉ក​ដែល​មាន​ផ្លាក Pi Pay

ក្រៅ​ពី​ចុះ​ថ្លៃ​សំបុត្រ VIP ពី ១២ ០០០រៀល មក​ត្រឹម ៦ ០០០រៀល និង​សំបុត្រ​ធម្មតា​ពី ៦ ០០០រៀល មក​ត្រឹម ៣ ០០០រៀល​ហើយ​នោះ Pi Pay ក៏​មាន​កាដូ​បន្ថែម​សម្រាប់​អ្នក​យក​សំបុត្រ ៦ ០០០នាក់ ដំបូង​ផង​ដែរ។

មិន​ចំពោះ​តែ​ការ​ប្រកួត​កម្ពុជា-ម៉ាឡេស៊ី ៣ថ្ងៃ​ខាង​មុខ​នោះ​ទេ សូម្បី​តែ​ការ​ប្រកួត​កម្ពុជា-ឡាវ នៅ​ថ្ងៃ​ទី២០ វិច្ឆិកា ក៏​អ្នក​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៥០% ទៅ​លើ​សំបុត្រ​ផង​ដែរ ដោយ​គណនី​មួយ អាច​ទិញ​សំបុត្រ ៥ ក្នុង​ប្រភេទ​នីមួយៗ។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Pi Pay ឬ​សាកសួរ​តាម​​ស្តង់ Pi Pay ផ្ទាល់​នៅ​ទីតាំង​ខាង​លើ៕

អត្ថបទ៖ វិទូ