រូប​ចម្លាក់​របស់​ Salah ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង

  • 2018-11-05 11:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ចម្លាក់​របស់​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Liverpool កីឡាករ​ Mohamed Salah បាន​ដាក់​បង្ហាញ​នៅ​ទឹក​ដី​កំណើត​របស់​ខ្លួន​នៅ​ឯ​ប្រទេស​អេហ្ស៊ីប​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​បាល់ទាត់​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

ចម្លាក់​នេះ​ដែរ​បាន​ដាក់​តាំង​ក្នុង​ វេទិកា​យុវជន​ពិភពលោក​ ( World Youth Forum) នៅ​ទីក្រុងSharm al-Sheikh​ ដែល​វេទិកា​នេះ​មាន​អ្នក​ចូល​រួម​រាប់​ពាន់​នាក់​រួម​ទាំង​ ប្រធានាធិបតី​អេហ្ស៊ីប​ផង​ដែរ។

អ្នក​ឆ្លាក់​រូប​នេះ​ អ្នក​នាង​ Mai Abdel Allah បាន​ប្រាប់​សារព័ត៌មាន​អេហ្ស៊ីប​ថា​ នាង​បាន​ឆ្លាក់​រូប​នេះ​ឡើង​គឺ​ដោយ​សារ​តែ​ Salah ឈរ​ជា​និមិត្តរូប​នៃ​ភាព​ឥត​ខ្ចោះ​សម្រាប់​យុវជន​អេហ្ស៊ីប​។

តែ​យ៉ាង​ណា​ក៏​ដោយ​ មតិ​នៃ​អ្នក​លេង​បណ្ដាញ​សង្គម​ Twitter យល់​ឃើញ​ថា​ រូប​ចម្លាក់​នេះ​គឺ​ដូច​ទៅ​នឹង​តារា​ចម្រៀង​  Leo Sayer ហើយ​ជាពិសេស​ទៅ​ទៀត​គឺ​ដូច​ តួ​ចិត្ត​អាក្រក់​នៃ​រឿង​ Home Alone ទៀត​ផង​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​ Mohamed Salah មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ដោយ​សារ​តែ​រូប​គេ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​គេ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​អេហ្ស៊ីប​ឡើង​ដល់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​រុស្ស៊ី​ឆ្នាំ​ ២០១៨​ ជា​លើក​ដំបូង​តាំង​ពី​ឆ្នាំ​ ១៩៩០៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី