Ronaldo បង្ហើប​ថា​ចង់​លេង​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ម្នាក់

  • 2018-11-05 13:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ខ្លួន​អាច​នឹង​ចាប់​ដៃ​គូ​ជា​ថ្មី​ជាមួយ​ អតីត​មិត្ត​រួម​ក្រុម​នៅ​ក្លឹប​ Manchester Unitedកីឡាករ​ Wayne Rooney បើ​សិន​ជា​មាន​ឱកាស​។

កីឡាករ​វ័យ​ ៣៣​ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ថា​៖ " សម្រាប់​ខ្ញុំ​កម្លាំង​ដែល​ Rooney មាន​គឺ​ កម្លាំង​កាយ​ និង​កម្លាំង​ស្មារតី​។ គេ​អត់​ដែល​ឈប់​ទេ ហើយ​តែងតែ​រត់​រហូត​ ដើម្បី​ជួយ​ក្រុម​។ រូប​គេ​អស្ចារ្យ​ណាស់​ ស៊ុត​ចូល​គ្រាប់​សំខាន់​ៗ​ ជា​ច្រើន​ " ។

Ronaldo បាន​បន្ត​ថា​៖ " គេ​ជា​ក្មេង​អង់គ្លេស​ម្នាក់​។ គ្រប់​គ្នា​ស្រលាញ់​គេ​ណាស់។ ខ្ញុំ​និង​មិត្ត​រួម​ក្រុម​ តែង​តែ​ហៅ​ Rooney ថា​ Pit Bull (ឈ្មោះ​ឆ្កែ​មួយ​ប្រភេទ)។ គេ​ស៊ុត​ច្រើន​គ្រាប់​ណាស់​ ហើយ​ខ្ញុំ​ក៏​នឹក​កាល​លេង​ជាមួយ​គ្នា​ដែរ​។ ថា​មិន​ត្រូវ​នៅ​ពេល​ខាង​មុខ​ យើង​ប្រហែល​លេង​ជាមួយ​គ្នា​ម្ដង​ទៀត " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​ Cristiano Ronaldo នៅ​ជាប់​កុងត្រា​ជាមួយ​ក្លឹប​ Juventus រយៈពេល​ ៤​ឆ្នាំ ខណៈ​កីឡាករ​ Wayne Rooney ជាប់​កុងត្រា​ជាមួយ​ក្លឹប​អាមេរិក DC United រយៈពេល ៣​ឆ្នាំ​ កន្លះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី