សើច​រឹង​ពោះ​បាត់ ឈុត​ក្រៅ​ឆាក​មួយ​ក្នុង​រឿង "បន្តោង​ឆ្នាំង​ដី" ធ្លាយ​ចេញ​ព្រលប់​នេះ

  • 2018-11-05 14:21:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ខ្មែរ​មួយ​រឿង​មាន​ចំណង​ជើង​ថា "បន្តោង​ឆ្នាំង​ដី" គ្រប់​គ្រង​ផលិត​ដោយ​លោក ហេង ឡុង និង​ដឹក​នាំ​ផលិត​ដោយ​លោក សុខ ជំនោរ ជាមួយ​នាយ ពែកមី កាន់​តែ​ជិត​ដល់​ថ្ងៃ​បញ្ចាំង​ហើយ​ក្រោយ​បញ្ចេញ​វីដេអូ Trailer កាល​ពី​សប្ដាហ៍​មុន។

នៅ​ថ្ងៃ​នេះ​ទៀត វីដេអូ​ឈុត​ក្រៅ​ឆាក​ថ្មី ត្រូវ​បាន​ទម្លាយ​ដោយ ប្រធាន​គ្រប់​គ្រង​ការ​ផលិត​ខាង​លើ ធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះ​សំណើច​សើច​ចុក​ពោះ នា​ព្រលប់​នេះ។ នោះ​គឺ​ជា​ឈុត លោក​គ្រូ​កុយ ល្បង​វិជ្ជា​ការ​ជាមួយ​គ្រូ​អគ្គី​នេត្រ។ សមត្ថភាព​គ្រូ​ធំ​ទាំង​ពីរ​ខ្លាំង​ប៉ុណ្ណា សាហាវ​ប៉ុណ្ណា មិន​សំខាន់ សំខាន់​នោះ​គឺ ឈុត​នេះ ផ្ទុះ​សំណើច​​តែ​ម្ដង...!

“បន្តោង​ឆ្នាំង​ដី" គឺ​ជា​វណ្ណកម្ម​ដំបូង​របស់​ផលិតកម្ម​របស់​ផលិតកម្ម សិល្បៈ​ខ្មែរ​ភាពយន្ត ដែល​មាន​ប្រធានសមាគម​សិល្បករ​ខ្មែរ ចន ច័ន្ទលក្ខិណា ជា​ចាងហ្វាង។ រឿង​នេះ គ្រោង​នឹង​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​ទស្សនា​ផ្លូវ​ការ​នៅ ថ្ងៃ​ទី ១៥ វិច្ឆិកា ២០១៨ ខាង​មុខ។ តែ​ឥឡូវ​មើល​ឈុត​ក្រៅ​ឆាក​មួយ​សើច​លេង​សិន...!

អត្ថបទ៖ ទារិកា