មកដឹងថ្ងៃបើក និងតម្លៃសំបុត្រ ចូលលេងកម្សាន្ត សួនដាយណូស័រ ដំបូងបំផុតនៅភ្នំពេញ

  • 2018-11-06 02:29:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មិន​មាន​ការ​ប្រែប្រួល​ទេ សួន​កម្សាន្ត​ដាយណូស័រ ដំបូង​បំផុត​នៅ​ភ្នំពេញ​នឹង​បើក​ឲ្យ​ចូល​កម្សាន្ត​នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ​ហើយ។ រីឯ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​សម្រាប់​កុមារ​ចាប់​ពី ២​ដុល្លារ​ និង​៥​ដុល្លារ សម្រាប់​មនុស្ស​ពេញ​វ័យ។

សួន​កម្សាន្ត​ដាយណូស័រ​នេះ មាន​ឈ្មោះ​ថា Jurassic Kingdom ដែល​ជា​ការ​វិនិយោគ​ដោយ​លោក​ឧកញ៉ា លី យ៉ុង​ផាត់ សហការ​ជាមួយ​ដៃគូ​វិនិយោគ​មក​ពី​ប្រទេស​ថៃ។ លក្ខណៈ​ពិសេស​​នៃ​សួន​កម្សាន្ត​ថ្មី​សន្លាង​នេះ មាន​ដូចជា កន្លែង​ដាយណូស័រ​ដើរ និង​ជិះ​លេង​កម្សាន្ត​ចំនួន​៤០, ​សួន​វង្វេង. ទឹក​ជ្រោះ​ធ្លាក់ និង​កន្លែង​កម្សាន្ត​ផ្សេង​ៗ​ទៀត។

សួន​កម្សាន្ត​ដ៏​ធំ​សម្បើម​នេះ ស្ថិត​នៅ ​តំបន់​អភិវឌ្ឍ​ពាណិជ្ជកម្ម​ចម្រុះ របស់​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅ​ក្បែរ​ផ្សារ​ទំនើប អ៊ីអន​ទី២ និង​ជិត​ផ្សារ​លក់​ទំនិញ​បោះដុំ ម៉ាក្រូ ៕ ​

អត្ថបទ៖ វឌ្ឍនៈ