ទាំងនេះជារឿង​ហួសចិត្ត និង​កម្សត់ៗពីក្មេងរបស់ Charlie Puth កាល​នៅរៀន

  • 2018-11-06 06:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Charlie Puth ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បំផុត​នា​ពេល​បច្ចុប្បន្ន​ ពិសេស​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ អំឡុង​ពេល​ដើរ​ប្រគំតន្ត្រី​នៅ​ជុំវិញ​ពិភពលោក។

ដោយសារ​សមត្ថភាព​ច្រៀង​ តែង​និពន្ធ​បទ​ចម្រៀង​របស់​លោក​ ពិសេស​កាយវិការ​គួរ​ឲ្យ​ស្រឡាញ់​ Charlie ត្រូវ​អ្នក​គាំទ្រ​ជា​ច្រើន​ពេញ​ចិត្ត​ច្រើន​ឡើងៗ។ ប៉ុន្តែ​បើ​ងាក​ទៅ​កាល​ពី​កុមារ​ តារា​ប្រុស​រូប​នេះ​ក៏​ឆ្លង​កាត់​ភាព​ជា​ក្មេង​ខិល​រប៉ិលរប៉ូច​ម្នាក់​ដែរ។ នេះ​បើ​តាម​ការ​បង្ហាញ​របស់ ទំព័រ​ហ្វេសប៊ុក​ Charlie Puth Cambodia។

រឿង​ទី​ ១៖

កាល​នៅ​រៀន​ Charlie បាន​ទៅ​លួច​កណ្ដឹង​រោទិ៍​ចូល​រៀន​នៅ​សាលា។ ដោយសារ​រពឹស​ពេក​ ក្មេង​តូច​នេះ​ក៏​បាន​ធ្វើ​ឲ្យ​កណ្ដឹង​នោះ​ រោទិ៍​មុន​ម៉ោង​ រហូត​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​សាលា។ គ្រូៗ​ទាង​អស់​ពិត​ជា​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង​ រហូត​រក​មុខ​អ្នក​ប្រព្រឹត្តិ​ ទើប​ចុង​ក្រោយ​ដឹង​ថា​ជា​ស្នាដៃ​របស់​ Charlie។ ដោយសារ​វា​ជា​កំហុស​មិនអាច​លើកលែង​ ទើប​ក្មេង​តូច​រពឹស​នេះ​ រង​ពិន័យ​ដោយ​ត្រូវ​គ្រូ​ឲ្យ​ឈរ។

រឿង​ទី​ ២៖

និយាយ​ពី​មុខ​វិជ្ជា​វិញ​ លោក​អន់​ខាង​គីមី​ ដូចនេះ​ពេល​​ប្រឡង ក៏​បាន​ធ្លាក់។ គ្រូ​គីមី​ស្អប់លោក​ណាស់ ស្របពេល​លោក​ក៏​ស្អប់​គ្រូគីមី​ដែរ។ អ្វី​ដែល​កាន់​តែ​ហួស​ចិត្ត​ ដោយសារ​ដឹង​ទម្លាប់​គ្រូ​គីមី​ ថា​ឲ្យ​តែ​ពេល​ប្រឡង​ តែង​យក​វិញ្ញាសា​ចាស់ៗ​ពី​ឆ្នាំ​មុនៗ ទើប​លោក​ព្យាយាម​រក​ចម្លើយ​ទាំង​នោះ​ ហើយ​សរសេរ​ជា​បទ​ភ្លេង​តែម្ដង។ ដោយសារ​ភាព​ឆ្លាត​វៃ​បែប​នេះ​ហើយ​ ទើប​ចាប់​តាំង​ពី​ពេល​នោះ​មក​ Charlie តែង​ប្រឡង​ជាប់​មុខវិជ្ជា​នេះ​ជានិច្ច។

ដោយឡែក​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ Wikipedia​ បាន​បញ្ជាក់​ថា Charlie ត្រូវ​ក្មេង​នៅ​សាលា​ធ្វើ​បាប​ឥតល្ហែ។ លោក​និយាយ​ថា៖ "ពួកគេ​ព្រួត​គ្នា​ជា​ក្រុម មក​ធ្វើ​បាប​ខ្ញុំ​ខ្លាំង​ណាស់ ហើយ​ពួកគេ​តែង​ទាត់​ធាក់​ខ្ញុំ​នៅនឹង​កន្លែងរហូត"៕

ប្រភព៖ ទំព័រ​ហ្វេសប៊ុក​ Charlie Puth Cambodia

អត្ថបទ៖ យី សុធារី