ក្ដៅ! បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​សម្រាប់​ការ​ប្រកួត Suzuki Cup ត្រូវ​បាន​បង្ហាញ​ហើយ

  • 2018-11-06 12:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ សហព័ន្ធ​បាល់ទាត់​កម្ពុជា បាន​បង្ហាញ​អំពី​បញ្ជី​ឈ្មោះ​កីឡាករ​ ២៣ រូប សម្រាប់​ការ​ប្រកួត AFF Suzuki Cup ២០១៨។

ប្រភពបញ្ជី​ឈ្មោះ​ សហព័ន្ធ​បាល់ទាត់​កម្ពុជា

កីឡាករ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​រួម​មាន៖ វិចិត្រ, សុខ​សិលា, វណ្ណសាក់, មុនី​ឧត្ដម, វឌ្ឈនាកា, រ៉ស៊ីប, ផេង, ពិសិដ្ឋ, ឈឿន, សុកុម្ភៈ, ម៉េង, ដានី, ចាន់​ប៉ូលីន ធីរា កក្កដា ឌីណា គ្រីយ៉ា សុខ​ផេង សុធារដ្ឋ វិសាល ចន្ថាធារី ប៊ុនហៀង និង​ស៊ូហាណា។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​នឹង​ត្រូវ​ប៉ះ​ជាមួយ​ម៉ាឡេស៊ី​ក្នុង​កម្មវិធី​ខាង​លើ នៅ​ថ្ងៃ​ទី ៨ វិច្ឆិកា​ខាង​មុខ វេលា​ម៉ោង ៦:៣០ ល្ងាច។

ដោយ​ឡែក សម្រាប់​អ្នក​គាំទ្រ​ជម្រើស​ជាតិ​កម្ពុជា ​ប្រសិន​បើ​ចង់​ទិញ​សំបុត្រ អាច​ទិញ​​បាន​តាម​រយៈ Pi Pay ដោយ​ពួកគេ​នឹង​ទទួល​បាន​ការ​ប​ញ្ចុះ​តម្លៃ​៥០% ​នៃ​តម្លៃ​សំបុត្រ​ចាប់ពីថ្ងៃនេះ រហូត​ដល់​ថ្ងៃទី ៨ ខាងមុខ។ សំបុត្រ​អាច​រក​បាន​នៅ៖

·        Legend Cinema គ្រប់​សាខា លើកលែង​សាខា​ផ្សារ​ទំនើប City Mall

·        មុខ​អគារ Pi Pay ផ្ទាល់

·        មុខ​ពហុកីឡាដ្ឋាន​អូឡាំពិក

·        តាម​រម៉ក​ដែល​មាន​ផ្លាក Pi Pay ៕

អត្ថបទ៖ ហ៊ីម រស្មី