ពេជ្រ ​ម្ទេសខ្មាំង៖​ ខ្ញុំ​មិន​ដឹង​អាច​ទប់ទល់​ ចំណាយ​ព្យាបាល​​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​...

  • 2018-11-07 03:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ ពេជ្រ ​ម្ទេសខ្មាំង​ បង្ហាញ​ក្ដី​បារម្ភ​មិន​ដឹង​ថា​ខ្លួន​អាច​បន្ត​ទប់ទល់​ការ​ព្យាបាល​តា​បង្កើត​របស់​ខ្លួន​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ ព្រោះ​ចំណាយ​ច្រើន​ហើយ​លុយ​ទាំង​នោះ​បាន​មក​ពី​ឡើង​សង្វៀន​របស់​ខ្លួន​កន្លង​ទៅ​នេះ។​

ម្ទេសខ្មាំង ពេលឈ្នះមេដាយស៊ីហ្គេម ២០១៧

ពេជ្រ ​ម្ទេសខ្មាំង​ បាន​ឲ្យ​ដឹង​ថា​ គិត​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​មក​ដល់​ពេល​នេះ​ប្រហែល​៧​ថ្ងៃ​ហើយ​ ដែល​លោក​តា​របស់​ខ្លួន​នៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ ខណៈ​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​ប្រហែល​ ៦០០-៧០០​ ទៅ​ហើយ។​

ម្ទេសខ្មាំង ពេលឈ្នះនៅមីយ៉ាន់ម៉ា
ម្ទេសខ្មាំង ពេលឈ្នះក្នុង​កម្មវិធី Khmer Thai Fight

ម្ចាស់​មេដាយ​ជាតិ​ និង​អន្តរជាតិ​ផ្នែក​ប្រដាល់​រូប​នេះ​បន្ថែម​ថា​ ថ្លៃ​ព្យាបាល​ស្ទើរ​ទាំង​ស្រុង​គឺ​ខ្លួន​ជា​អ្នក​រាប់​រង​ទាំង​អស់​ ហើយ​ថវិកា​កំពុង​ចំណាយ​នេះ​សុទ្ធតែ​បាន​មក​ពី​តម្លៃ​ខ្លួន​នៃ​ការ​ប្រកួត​កន្លង​មក​ដែល​ខ្លួន​បាន​សន្សំ​ទុក។ ​ម្ទេសខ្មាំង​ មិន​ទាន់​ដឹង​ថា​គ្រូ​ពេទ្យ​ឲ្យ​លោក​តា​របស់​ខ្លួន​ចាក់ចេញ​នៅ​ពេល​ណា​ដែរ​ ប៉ុន្តែ​ក្ដី​បារម្ភ​មួយ​ទៀត​នោះ​ ខ្លាច​អស់​លទ្ធភាព​បង់​ថ្លៃ​ពេទ្យ។​

«ខ្ញុំ​មិន​ដឹង​ថា​ មាន​លុយ​គ្រប់​ថ្លៃ​ពេទ្យ​ ឬ​អត់​ទៀត​ទេ​ ព្រោះ​១​ថ្ងៃៗ​ជួនកាល​១០០​ដុល្លារ​ក៏​មាន​ដែរ​ បើ​ពី​មុន​មាន​នៅ​មាន​ម៉ូតូ​ បើ​ខ្វះ​លុយ​អាច​យក​ទៅ​បញ្ចាំ​ ឬ​លក់​ព្យាបាល​បន្ត​ តែ​ម៉ូតូ​ក៏​បាត់​ទៀត»​ សម្ដី​ ពេជ្រ ​ម្ទេសខ្មាំង​

ពេជ្រ ម្ទេសខ្មាំង និង​តាកំពុង​ឈឺ

រំលឹក​ដែរ​ថា​ ពេជ្រ ​ម្ទេសខ្មាំង​ ជា​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ និង​ជា​អ្នក​ប្រដាល់​ជម្រើរើស​ជាតិ​ប្រដាល់​សកល​ផង​ដែរ។​ ជើង​ខ្លាំង​ម្នាក់​នេះ​ជា​អ្នក​ប្រដាល់​ដែល​បាន​លើក​មុខមាត់​កម្ពុជា​ ជា​ខ្លាំង​មិន​ថា​លើ​ឆាក​អន្តរជាតិ​ ឬ​កម្មវិធី​ធំៗ​នោះ​ទេ។​ ឥលូវ​នេះ​លោក​តា​បង្កើត​របស់​អ្នក​ប្រដាល់​រូប​នេះ​កំពុង​មាន​ជំងឺ​បេះដូង​ ហើយ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម