អ្នក​ចាត់ការ Honda ​មិន​អាច​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​បាន​ទេ

  • 2018-11-07 04:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក keisuke honda ​អាច​នឹង​មិន​​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ប្រកួត​ត​ទល់​ជាមួយ​ក្រុម​ម៉ាឡេស៊ី​បាន​ឡើយ ​នៅ​ថ្ងៃ​ស្អែក​នេះ ​ដោយសារ​ជាប់​លេង​ឱ្យ​ក្រុម​ Melbourne Victory។

ក្នុង​សន្នីសីទ​កាសែត​មុន​ការ​ប្រកួត​នៅ​រសៀល​នេះ ​គេ​ក៏​មិន​បាន​ឃើញ​វត្តមាន​របស់​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន ​និង​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​កម្ពុជា​បង្ហាញ​វត្តមាន​ដែរ។ ស្រប​ពេល​ក្លឹប Melbourne Victory ​ឯ​ណោះ ក៏​នឹង​មាន​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ទៀត។ បើ​ក្រឡេក​ទៅ​មើល​លទ្ធផល​វិញ ​ឆ្លង​កាត់​៣​ប្រកួត​កន្លង​មក ​ពួកគេ​បាន​ត្រឹម​ឈ្នះ​១​ប្រកួត​ប៉ុណ្ណោះ។

Honda ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ​ប្រសិន​​បើ​លោក​មិន​បាន​មក​ផ្ទាល់ ក៏​អាច​ជួប​កីឡាករ​កម្ពុជា​តាម​រយៈ VDO Call ​បាន​ដែរ។ ដូច​កាល​ប្រកួត​មិត្តភាព​កន្លង​ទៅ ​ក៏​មិន​មាន​វត្តមាន​របស់ Honda ​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែរ៕

អត្ថបទ៖ មុន្នីរម្យ