គ្រូ​បង្វឹក​កម្ពុជា៖ Honda ​មិន​មក ប៉ុន្តែ​ទាក់ទង​ សួរ​សុខទុក្ខ​រហូត​ដែរ

  • 2018-11-07 04:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Felix Augustin ​គ្រូ​បង្គោល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា Honda ​មិន​មក​ទេ ​ក្នុង​ការ​ប្រកួត​ស្អែក​នេះ​នៅ AFF Suzuki Cup ​ប៉ុន្តែ​លោក​បាន​ទាក់ទង​សួរ​សុខទុក្ខ​រហូត។

លោក keisuke honda ​មិន​​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ប្រកួត​ត​ទល់​ជាមួយ​ក្រុម​ម៉ាឡេស៊ី​បាន​ឡើយ ​ដោយសារ​ជាប់​លេង​ឱ្យ​ក្រុម​ Melbourne Victory។ យ៉ាងណាមិញ លោក Felix ​ដឹង​ច្បាស់​ថា​នឹង​ប្លែក​ចិត្ត​សម្រាប់​អ្នក​គាំទ្រ ប៉ុន្តែ​ក្រុម​កម្ពុជា​បាន​ហ្វឹកហាត់​បាន​យ៉ាង​ល្អ ​ដូច្នេះ​ប្រកួត​ស្អែក​នឹង​ល្អ​មើល​ជាក់​ជា​មិន​ខាន។ មួយ​​វិញ​ទៀត ​លោក​ក៏​រំពឹង​ថា​ប្រកួត​បន្ទាប់​ទៀត ​នឹង​មាន​វត្តមាន​របស់ Honda ​មក​ឈរ​បញ្ជា​ក្រុម​ផង​ដែរ។

Honda ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ​ប្រសិន​​បើ​លោក​មិន​បាន​មក​ផ្ទាល់ ក៏​អាច​ជួប​កីឡាករ​កម្ពុជា​តាម​រយៈ VDO Call ​បាន​ដែរ។ ដូច​កាល​ប្រកួត​មិត្តភាព​កន្លង​ទៅ ​ក៏​មិន​មាន​វត្តមាន​របស់ Honda ​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែរ។

ដោយ​ឡែក សម្រាប់​អ្នក​គាំទ្រ​ជម្រើស​ជាតិ​កម្ពុជា ​ប្រសិន​បើ​ចង់​ទិញ​សំបុត្រ អាច​ទិញ​​បាន​តាម​រយៈ Pi Pay ដោយ​ពួកគេ​នឹង​ទទួល​បាន​ការ​ប​ញ្ចុះ​តម្លៃ​៥០% ​នៃ​តម្លៃ​សំបុត្រ​ចាប់ពីថ្ងៃនេះ រហូត​ដល់​ថ្ងៃទី ៨ ខាងមុខ។

សំបុត្រ​អាច​រក​បាន​នៅ

  • Legend Cinema គ្រប់​សាខា លើកលែង​សាខា​ផ្សារ​ទំនើប City Mall
  • មុខ​អគារ Pi Pay ផ្ទាល់
  • មុខ​ពហុកីឡាដ្ឋាន​អូឡាំពិក
  • តាម​រម៉ក​ដែល​មាន​ផ្លាក Pi Pay​

កាន់​តែ​ពិសេស​សម្រាប់​អ្នក​គាំទ្រ​ទិញ​សំបុត្រ​ទស្សនា​តម្លៃ​៥០% សូម​ចូល កម្ពុជា vs ម៉ាឡេស៊ី

អត្ថបទ៖ មុន្នីរម្យ