លទ្ធផលផ្លូវការ! គណបក្សសាធារណរដ្ឋរបស់ត្រាំ ចាញ់ឆ្នោតតំណាងរាស្ត្រ

  • 2018-11-07 06:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នា​ថ្ងៃ​ទី ៦​ខែ​វិច្ឆិកា​នេះ គណបក្ស​សាធារណ​រដ្ឋ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចាញ់​​ឆ្នោត​គណបក្សប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ។

យោង​តាម​​ទិន្នន័យ​ផ្ទាល់​ពី CNN បង្ហាញ​ថា គណបក្ស​សាធារណរដ្ឋ ទទួល​បាន​ចំនួន ១៩៤​កៅអី​ក្នុង​សភា​តំណាង​រាស្ត្រ ខណៈ​ដែល​គណបក្សប្រជាធិបតេយ្យ​ទទួល​បាន ២០៧​កៅអី។ នេះ​គឺ​ជា​លើក​ទី មួយ​ក្នុង​រយៈ​ពេល ៨​ឆ្នាំ​ដែល​គណបក្ស​ប្រជាធិបតេយ្យ បាន​ឈ្នះ​ក្នុង​ដឹក​នាំ​សភា​តំណាង​រាស្ត្រ​នៃ​សមាជ​អាមេរិក។ លើស​ពី​នេះ​ទៀត លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ធ្វើ​ប្រជាមតិ​ទៅ​លើ​កម្សោយ​នៃ​ការ​ដឹក​នាំ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ​ផង​ដែរ។

ទោះ​យ៉ាង​ណា​ក៏​ដោយ គណបក្ស​សាធារណរដ្ឋ​របស់​ត្រាំ នៅ​រក្សា​ការ​ដឹក​នាំ​ព្រឹទ្ធសភា​ដោយ​ឈ្នះ ៥១​កៅអី ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​ត្រឹម ៤៣​កៅអី៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម