រកឃើញកន្លែងដើរលេងថ្មី នៅខេត្តកំពត ទេសភាពស្អាតខ្លាំងបំផុត ស្ទើរមិនជឿនឹងភ្នែក

  • 2018-11-07 08:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំដូង​ជា​កន្លែង​ដើរ​លេង​ថ្មី​មួយ​ទៀត មិន​សូវ​មាន​អ្នក​ស្គាល់ ប៉ុន្តែ​បើ​និយាយ​ពី​ទេសភាព​វិញ​ស្អាត​ខ្លាំង បំផុត។ បើ​តាម​យុវតី​វ័យ​ក្មេង​ ធាវី ទើប​តែ​បាន​ទៅ​ដល់​ទីនោះ​លើក​ទី១ ប្រាប់​ Sabay ថា​នៅ​ទីនោះ​ស្ងប់ស្ងាត់ និង​ខ្យល់​អាកាស​បរិសុទ្ធ​ល្អណាស់ ជា​ពិសេស​មាន​ដូង​ទេរ​ស្អាតៗ ខ្សាច់​ពណ៌​ដូច​មាស ស្អាតខ្លាំងពិបាករកអ្វីប្រដូច ឲ្យស័ក្ដិសមនឹងសម្រស់ដ៏ត្រកាលមួយនេះ។

អ្វី​ដែល​ធ្វើ​ឲ្យ​យុវតី​វ័យ​១៨​ឆ្នាំ ចូល​ចិត្ត​ការ​ថត​រូប​លេង​កម្សាន្ត​កាន់​តែ​ភ្ញាក់​ផ្អើល​នោះ គឺ​មាន​ភ្នំ​ខ្ពស់​ទាប​ហ៊ុមព័ទ្ធ​ជុំ​វិញ​ច្រូងច្រាង ជួយ​បង្កើត​សម្រស់​នៅ​ទីនោះ​កាន់​តែ​អស្ចារ្យ​ឡើង មិន​ចាញ់​ស្រុក​គេ​ឡើយ។ អ្នក​ខេត្ត​កំពត​រូប​នេះ​បន្ត​ថា យើង​អាច​ឈរ​ពី​កន្លែង​នោះ​មើល​ឃើញ​ទៅ​ដល់​ទឹក​ដី​ខេត្ត​កែប និង​កោះត្រល់​ទៀត​ផង។

ទើប​តែ​ទៅ​លើក​ទី​១​ដែរ​យុវតី​រូប​នេះ​ប្រាប់​ទាំង​សើច​កក្អឹក​ថា មិន​ទាន់​ស្គាល់​ឈ្មោះ​ភូមិ​ ឃុំ នៅ​ទី​នោះ​ទេ តែ​ដឹង​តែ​ថា មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីរួម​ខេត្ត​កំពត ជិះ​ទៅ​តាម​ផ្លូវ​វត្ត​ត្រើយ​កោះ ហួស​ស្រែ​អំបិល​បន្តិច​ នឹង​ទៅ​ដល់​ទីនោះ​ហើយ៕

រូបភាព៖ ផ្ដល់សិទ្ធ អត្ថបទ៖ រាជ