កាច់កុង Apple យ៉ាង​ចាស់​ដៃ Xiaomi ដាក់​លក់​កាស​ឥត​ខ្សែ AirDots តម្លៃ​ត្រឹម ៣០ ដុល្លារ

  • 2018-11-07 11:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ស្លាកយីហោ​លក់​គ្រឿង​បរិក្ខារ​និង​ស្មាតហ្វូន​តម្លៃ​ទាប បាន​បន្ត​ចេញ​ផ្សាយ​នូវ​កាស​ឥត​ខ្សែ​ម៉ូឌែល​ថ្មី យក​លំនាំ​តាម​កាស AirPods របស់ Apple។

ចំណុច​ពិសេស​ត្រង់​តម្លៃ​ដោយ​ដាក់​លក់​ត្រឹម ១៩៩ យ័ន្ត​ឬ ៣០ ដុល្លារ ​បើក​ឲ្យ​កុម្ម៉ង់​ទិញ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន។ មុខងារ​ពិសេស​មិន​ខុស​ពី​កាស​តម្លៃ​ ១៥៩ ដុល្លារ ទាក់ទង​នឹង​ការ​បញ្ជា Tappable Control បន្សំ​ប្រអប់​សម្រាប់​សាក​រាង​តូច​ច្រឡឹង ខណៈ​តួ​កាស​រចនា​ឡើង​ដោយ​ជ័រ​ស៊ីលីកូន​អាច​ផ្ដល់​ជូន​គុណភាព​សំឡេង​យ៉ាង​ប្រសើរ ជាមួយ​ការ​គាំទ្រ​ Bluetooth 5.0។

យ៉ាងណាមិញ​តាម​ការ​តេស្ត​ផ្ទាល់​ពី​អ្នក​ជំនាញ​នៃ​គេហទំព័រ TheVerge បាន​វាយ​តម្លៃ​ថា​ប្រភេទ​កាស​នេះ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​កាស O-Free របស់ Oppo ដែល​មាន​តម្លៃ ១០០ ដុល្លារ​បាន​ឡើយ ពោល​គឺ​កាស​ Earbuds នោះ​អាច​ផ្តល់​បទពិសោធន៍​ប្រហែល AirPods ទៅ​ហើយ។ សញ្ញា​ល្អ​នៃ​ការ​ចេញ​លក់ AirDots ត្រង់​ថា​វា​អាច​នឹង​ក្លាយ​ជា​ក្តី​សង្ឃឹម​សម្រាប់​ស្មាតហ្វូន Xiaomi ជំនាន់​ក្រោយ ពោល​គឺ​រំពឹង​នឹង​ភ្ជាប់​កាស​ឥត​ខ្សែ​ធូរ​ថ្លៃ​មួយ​នេះ​មក​ក្នុង​ប្រអប់​ជាមួយ​តែ​ម្តង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម