Kaneជឿ​ថា​ក្រុម​របស់​ខ្លួន​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ UCL

  • 2018-11-07 12:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ក្លឹប​ Tottenham Hotspur កីឡាករ​Harry Kane ជឿជាក់​ថា​ក្លឹប​របស់​ខ្លួន​អាច​ឡើង​ដល់​ វគ្គ​១៦​ក្រុម​នៃ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ ក្រោយ​ពី​វាយ​បក​យក​ជ័យ​ជម្នះ​ពី​ក្លឹប​ហុល្លង់​ PSV Eindhoven ក្នុង​កីឡដ្ឋាន​ Wembly។

Kane ​បាន​និយាយ​ថា​៖ " ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​យើង​រស់​ឡើង​វិញ​ តែ​ឥលូវ​យើង​ត្រូវ​តែ​ខិតខំ​យ៉ាង​ណា​ឲ្យ​ឈ្នះ​២​ប្រកួត​ចុង​ក្រោយ​ ​ដើម្បី​ឆ្លង​ទៅ​វគ្គ​១៦​ក្រុម​។ យើង​នៅ​តែ​លេង​ក្នុង​ Champions League យើង​នៅ​តែ​មាន​សង្ឃឹម​។ ប្រកួត​ក្រោយ​ប៉ះ​នឹង​ Inter នៅ​ Wembly យើង​ធ្វើ​ម៉េច​ដើម្បី​យក​ឈ្នះ​ទៀត " ។

កីឡាករ​អង់គ្លេស​រូប​នេះ​បាន​បន្ត​ថា​៖ " ពេល​យើង​លេង​ទល់​នឹង​ Barcelona នៅ​ទីនេះ​ (Wembly) យើង​ធ្វើ​បាន​ល្អ​ តែ​លទ្ធផល​វា​មិន​ដូច​ចិត្ត​។ បើ​សិន​ជា​យើង​ឈ្នះ​ប្រកួត​ក្រោយ​ (ប៉ះ​នឹង​ Inter) នោះ​យើង​នឹង​មាន​ភាព​ជឿជាក់​ក្នុង​ប្រកួត​ទល់​នឹង​ក្លឹប​ Barcelona '' ។

នៅ​ក្នុង​ពូល B ក្នុង​ UEFA Champions Leauge ក្លឹប​ Tottenham Hotspur កំពុង​តែ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ៣​ ដោយ​មាន​ ៤​ពិន្ទុ​ក្នុង​ដៃ ខណៈ​ Barcelona ឈរ​លេខ​ ១​ ជាមួយ​នឹង​ ១០​ពិន្ទុ​ ហើយ​ Inter Milan ឈរ​លេខ​ ២​ មាន​ ៧​ពិន្ទុ៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម