ចេះ​នឹក​ឃើញ បុរស​ខ្មែរ​ម្នាក់​យក​កូន​ទា​ជ័រ ច្រៀង​បទ "បាត់​ដំបង​បណ្ដូល​ចិត្ត" ទទួលការ​សរសើរ​ខ្លាំង​

  • 2018-11-07 12:31:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង​ប្អូន​ធ្លាប់​តែ​ឃើញ​មនុស្ស​យើង​ធម្មតា​ច្រៀង នៅ​ថ្ងៃ​នេះ​បាន​លេច​ចេញ​វីដេអូ​ប្លែក​ភ្នែក​ប្លែក​ត្រចៀក​មួយ​នៅ​លើ​បណ្ដាញ​សង្គម បង្ហាញ​ពី​បុរស​ម្នាក់​បាន​យក​កូន​ទា​ជ័រ Chicken Rubber មក​ច្របាច់​ឲ្យ​លើ​សំឡេង​ច្រៀង​បទ​ចម្រៀង​របស់​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត មាន​ចំណង​ជើង​ថា "បាត់​ដំបង​បណ្ដូល​ចិត្ត"។

មិន​ទាន់​ដឹង​ថា យុវជន​មាន​គំនិត​ច្នៃ​ប្រឌិត​នេះ​ឈ្មោះ​អ្វី​ទេ ប៉ុន្តែ​វីដេអូ​ខាង​លើ បង្ហោះ​នៅ​លើ​គណនី​ឈ្មោះ Tep Suonrotanak។ ម្ចាស់​គណនី​បាន​សរសេរ​សារ​ភ្ជាប់​មក​ថា "មិន​មែន​មាន​តែ​ប្រទេស​គេ​ទេ ឥឡូវ​ខ្មែរ​ក៏​មាន​ដែរ? បទ៖ បាត់​ដំបង​បណ្ដូល​ចិត្ត ច្រៀងCover ដោយChicken ទុក​គ្រាន់​តែ​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ"។

តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា ជឿ​ថា ប្លែក​ទាំង​ភ្នែក​ចម្លែក​ទាំង​ត្រចៀក!

អត្ថបទ៖ ទារិកា