Wenger ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​រូប​ខ្លួន​នឹង​ដឹក​នាំ AC Milan

  • 2018-11-07 13:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ក្លឹប​ Arsenal លោក​ Arsene Wenger បាន​ច្រាន​ចោល​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ចុះ​ផ្សាយ​ដោយ​ France Football ថា​លោក​នឹង​ទៅ​ដឹក​នាំ​ក្លឹប​អ៊ីតាលី​ AC Milan ជំនួស​ Gennaro Gattuso។

Wenger បាន​និយាយ​ក្នុង​ beIN Sportsថា​៖ " វា​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ វា​ប្រឌិត​ទាំង​ស្រុង​ បើ​ខ្ញុំ​ចុះ​កុងត្រា​ទៅ​ដឹក​នាំ​ក្លឹប​ណា​មួយ​ ខ្ញុំ​នឹង​ប្រាប់​ហើយ " ។

លោក​បាន​បន្ត​ថា​៖ " ខ្ញុំ​មិន​អាច​ម្ចាស់​ការ​លើ​ពាក្យ​ចចាមអារ៉ាម​ទាំង​អស់​នោះ​ទេ​ តែ​ខ្ញុំ​អាច​គ្រប់​គ្រង​លើ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ក្នុង​ជីវិត​ " ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ លោក​ Arsene Wenger បាន​ប្រកាស​ថា​ខ្លួន​នឹង​វិល​ចូល​ពិភព​បាល់ទាត់​វិញ​ ស្រាប់​តែ​មិន​បាន​ប៉ុន្មាន​ផង​ មាន​របាយការណ៍​ពី​ France Football ថា​លោក​ត្រូវ​បាន​តែង​តាំង​ធ្វើ​ជា​អ្នក​ចាត់ការ​ក្លឹប​អ៊ីតាលី AC Milan៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី