Ronaldo លេង​ចាញ់​ Man Utd លើក​ដំបូង​ក្នុង​អាជីព​

  • 2018-11-08 00:35:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ស៊ុត​១​គ្រាប់​ដ៏​អស្ចារ្យ​ឲ្យ​ Juventus នាំ​មុខ​ Manchester United ១​ទល់​នឹង​០​នៅ​នាទី​៦៥​សម្រាប់​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូល​H។

យ៉ាង​ណា​៥​នាទី​ចុង​ក្រោយ​ United បាន​វាយ​បក​សឹង​មិន​គួរ​ឲ្យ​ជឿ​ដើម្បី​យក​ឈ្នះ​ការ​ប្រកួត​មិន​បន្ត​ក្ដី​សង្ឃឹម​ឈាន​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។​​ ២​គ្រាប់​របស់​​ក្រុម​បិសាច​ក្រហម​ធ្វើ​បាន​ដោយ​ Mata តាម​រយៈ​ការ​ស៊ុត​ Free Kick នៅ​នាទី​៨៦ ហើយ​១​គ្រាប់​ទៀត​ជា​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ Lobo Silva នាទី​៨៩។​

យប់​មិញ​គឺ​ជា​ការ​លេង​ចាញ់​ក្លឹប​ចាស់​ Man Utd លើក​ដំបូង​របស់​ Ronaldo ក្រោយ​៥​ប្រកួត​ដោយ​ ៤​ប្រកួត​មុន​រូប​គេ​ស្មើ​១​ និង​ឈ្នះ​៣​ដង ហើយ​យប់​មិញ​ក៏​ជា​គ្រាប់​ដំបូង​ដែរ​របស់​គេ​នៅ​ Champions League បន្ទាប់​ពី​ស៊ុត​២០​ជើង​ និង​លេង​៤៥៣​នាទី​ដោយ​គ្មាន​គ្រាប់​បាល់៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន