កាន់តែច្បាស់! Matt Peranee ចេញ​មុខទម្លាយ​​អស់​ពីចិត្ត​ពី​ទំនាក់ទំនងជាមួយ Songkarn ហើយ

  • 2018-11-08 01:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ស្នេហារបស់​តារា​ប្រុស​ស្រី​ថៃ​ ២​រូប​គឺ Songkarn Taechanarong និង​ Matt Peranee បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ក្នុង​ប្រទេស​ថៃ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ដោយ​ឡែក​នៅ​ថ្ងៃ​ទី​ ០៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​ Matt បាន​ចូលរួម​កម្មវិធី​របស់​ The Market Bangkok ហើយ​ក៏​បាន​ផ្ដល់​បទសម្ភាស​ ដោយ​បាន​ជម្រះ​មន្ទិល​សង្ស័យ​របស់​មហាជន​ទាក់ទង​នឹង​ព័ត៌មាន​ចុង​ក្រោយ​នេះ។

តារា​ស្រី​រូប​នេះ​ ទទួល​ស្គាល់​ថា​ នាង​ពិត​ជា​មិន​ស្គាល់​ Songkarn ច្បាស់​ទេ​ កាល​ពី​នាង​ផ្ដល់​បទ​សម្ភាស​មួយ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ ៣​ខែ​មុន។ ប៉ុន្តែ​បច្ចុប្បន្ន​ នាង​បាន​ចាប់​ផ្ដើម​និយាយ​លេង​ជាមួយ​ Songkarn ជាលក្ខណៈ​ឯកជន​ គ្រាន់​តែ​ថា​ពួកគេ​មិន​ទាន់​ក្លាយ​ជា​គូស្នេហ៍​ចេញ​មុខ​ចេញ​មាត់​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ ក្នុង​នោះ​នាង​មិន​ដែល​សួរ​នាំ​រឿង​លែងលះ​ពី​ភរិយា​មុន​ដែរ ហើយ​សម្រាប់​អតីត​សង្សារ​របស់​នាង​វិញ​ នាង​បាន​ចែក​ផ្លូវ​តាំង​ពី​មិនទាន់​ស្គាល់​ Songkarn ទៅ​ទៀត។ និយាយ​ជារួម​ វា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ជន​ទី​ ៣​អ្វី​ឡើយ។ ទំនាក់ទំនង​ពួកគេ​ចាប់​ផ្ដើម​ឡើង​ ស្របពេល​អ្នក​ទាំង​ ២​ឧស្សាហ៍​ជួប​គ្នា​នៅ​ក្លឹប​ហាត់​ប្រាណ​ ពោល​គឺ​វា​ដូច​អ្វី​ដែល​ Songkarn ធ្លាប់​បាន​បង្ហាញ​ប្រាប់​អ្នក​សារព័ត៌មាន​ដែរ។

Matt ​នៅ​បញ្ជាក់​ទៀត​ថា​ នាង​បាន​ប្រាប់​ពី​ទំនាក់ទំនង​នេះ​ ដល់​មិត្ត​ភ័ក្ដិ​របស់​ខ្លួន​ដែល​មិន​មែន​ជា​អ្នក​សិល្បៈ​ ប៉ុន្តែ​នាង​មិន​បាន​ទម្លាយ​រឿង​នេះ​ដល់​ Mint Chalida, Taew Natapohn, Mew Nittha និង​ Toey Jarinporn ឡើយ៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី