ទី​បំផុត Selena ចាកចេញ​ពី​មណ្ឌល​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ បច្ចុប្បន្ន​កំពុង​សម្ងំ​លាក់​ខ្លួន

  • 2018-11-08 03:51:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Selena Gomez ទី​បំផុត បាន​ចាកចេញ​ពី​មណ្ឌល​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​របស់​នាង​ហើយ ក្រោយ​ទទួល​រង​ការ​ប៉ះ​ទង្គិច​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ។

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ តាម​សារព័ត៌មាន TMZ បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង Selena Gomez បាន​ចាកចេញ​ពី​មណ្ឌល​ព្យាបាល​ផ្លូវ​ចិត្ត​ហើយ បច្ចុប្បន្ន​នាង​កំពុង​តែ​សម្ងំ​លាក់​ខ្លួន​ពី​បរិយាកាស​ខាង​ក្រៅ និង​ភ្នែក​សាធារណជន ដើម្បី​ឲ្យ​អារម្មណ៍ និង​ជំងឺ​របស់​នាង​កាន់​តែ​ប្រសើរ​ជាង​មុន​សិន។

គួរ​រម្លឹក​ដែរ​ថា អតីត​មិត្ត​ស្រី​របស់​តារា​ចម្រៀង Justin Bieber រូប​នេះ ត្រូវ​បាន​សម្រាក​ក្នុង​មណ្ឌល​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​អស់​រយៈពេល ១ ខែ ក្រោយ​រូប​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​ទីនោះ​កាល​ពី​ដើម​ខែ​តុលា​កន្លង​ទៅ។ មុនពេលបញ្ជូនទៅមណ្ឌលព្យាបាលជំងឺផ្លូវចិត្ត ​តារាស្រីរូបនេះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​លើក​ទី​២ នៅ​ពេល​គ្រាប់​ឈាម​ក្រហម​បាន​ធ្លាក់​ចុះ​ដោយ​ការ​វះ​កាត់​ក្រលៀន នាងត្រូវ​បាន​ឲ្យ​ដឹង​ថា កើត​មាន​ជំងឺ​ស្លន់​ស្លោ នៅ​ពេល​នាង​ទាម​ទារ​ទៅ​ផ្ទះ​វិញ ដោយ​បាន​ប្រវេប្រវា​បោច​ខ្សែ​សេរ៉ូម​ពី​ដៃ​នាង​ចេញ​អស់​នោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា