Mate 20 Pro ទើប​ចេញ​ថ្ងៃ​មុន​សោះ ​ឥលូវ​មាន​លក់​មួយ​ទឹក​បាត់

  • 2018-11-08 08:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mate 20/20 Pro ស្មាតហ្វូន​ប្រើ​ប្រាស់​កាមេរ៉ា​បី​គ្រាប់​មាន​អេក្រង់​ទំហំ ៦.៣ អ៊ីញ​ប្រភេទ AMOLED។ នឹង​ជា​ស្មាតហ្វូន​ដំបូង​គេ​របស់​ខ្លួន​មាន​ប្រើ​ប្រាស់​បន្ទះ​ឈីប​ Kirin 980 ទំហំ ៧ ណាណូម៉ែត្រ​ ដែល​សន្សំសំចៃ​ថាមពល និង​ផ្ដល់​ប្រតិបត្តិការ​លឿន​ជាង​មុន។

ត្រូវ​បាន​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ទី១៦ តុលា និង​មាន​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​នៅ​ដើម​ខែ វិច្ឆិកា​​ក្នុង​តម្លៃ ៦៦៦ ដុល្លារ សម្រាប់​ម៉ូដែល Mate 20 ទំហំ 64GB និង​តម្លៃ ៨៨៨ ដុល្លារ សម្រាប់​ម៉ូដែល Mate 20 Pro ទំហំ 128GB។ តាម​ប្រភព​ពី​ហាង The V Store ស្មាតហ្វូន​ជំនាន់​ថ្មី Mate 20 Pro មាន​លក់​មួយ​ទឹក​ក្នុង​តម្លៃ ៧៨០ ដុល្លារ

Mate 20 មាន​ជម្រើស​ RAM ទំហំ ៤ GB, ៦ GB និង ៨ GB អម​នឹង​អង្គ​ផ្ទុក​ទំហំ ៦៤ GB ឬ ៥១២ GB។ ចំណែក Mate 20 Pro មាន​ RAM ទំហំ ៦ GB ឬ ៨ GB អម​នឹង​អង្គ​ផ្ទុក​ទំហំ ១២៨ GB ឬ ៥១២ GB។ Mate 20 មាន​ថ្ម​ទំហំ ៤០០០ mAh និង Mate 20 Pro មាន​ថ្ម​ទំហំ ៤២០០ mAh។

ជា​មួយ​និង​កាមេរ៉ា​ ៣ គ្រាប់​ដែល​មាន​​វត្តមាន​លើ​ស្មាតហ្វូន​ទាំង​ពីរ​អាច​ជួយ​ឲ្យ​កាមេរ៉ា​លើ​ Mate 20/20 Pro ​មាន​សមត្ថភាព​ Zoom ចូល​បាន​រហូត​ដល់ ៥ ដង ដោយ​មិន​ខូច​គុណភាព ហើយ​ក៏​ជួយ​បង្កើន​សមត្ថភាព​ថត​រូប​ក្នុង​ទី​ងងឹត​ទៀត​ផង៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី