អាន​ត្រួសៗ​មើល​! អុំទូក​ឆ្នាំនេះ មាន​កម្មវិធី​ពិសេស​អី​ខ្លះ​គួរ​ឲ្យ​ចង់​ចូល​រួម​ជា​មួយ​ ខ្មែរ ប៊ែ​វើរី​ជី​ស​

  • 2018-11-08 09:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀងរាល់​ឆ្នាំ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស(Khmer Beverages) តែងតែ​រៀបចំ​កម្មវិធី​ផ្សេងៗ​ដើម្បី​ទទួល និង​ឧបត្ថម្ភ​ដល់​កីឡាករ​ទូកង​កម្ពុជា និង​ផ្ដល់​ការកម្សាន្ត​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អក​អំបុក ក្នុង​រាជធានី​ភ្នំពេញ។

ដោយឡែក​សម្រាប់​ពិធីបុណ្យ​អុំទូក​ឆ្នាំ ២០១៨ នេះ លោក លាង ពៅ (​ភី​ធើរ) អគ្គនាយក​ក្រុមហ៊ុន រៀបរាប់​ពី​កម្មវិធី​ដែល​ក្រុមហ៊ុន​បម្រុង​នឹង​រៀ​ប​ចំ​ដូចជា៖

​ទី​១ - ក្រុមហ៊ុន នឹង​បន្ត​ឧបត្ថម្ភ​កីឡាករ​ទូកង​ដូច​រាល់​ឆ្នាំ​នូ​វ ភេសជ្ជៈ​ចំនួន ៦៥០០ កេស (​ទឹក​សុទ្ធ​កម្ពុជា ទឹក​ផ្លែឈើ​ជូ​ប ស្រា​បៀរ​គូ​ដូ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​) ទៅដល់​កីឡាករ​ទូកង​ចំនួន​១០០ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្នាក់នៅ​របស់​កីឡាករ​ទូកង​ក្នុង​ពេល​ប្រកួត និង​សម្រាប់​ការ​អបអរ​សប្បាយ​ជុំ​គ្នា​ក្រោយពេល​សំ​រាក​ពី​ការ​ប្រណាំង​។

ទី​២ – ក្រុមហ៊ុន​នឹង​ប្រើ​ប្រាស់រ​ថយ​ន្ត​សម្អាត​មក​ធ្វើការ​បោសសម្អាត​ផ្លូវ​សំខាន់ៗ និង​ព​ង្រា​យធុង​សំរាម​​ប្រមាណ ២៥០ ធុង នៅ​ជុំវិញ​ទីតាំង​​ធ្វើ​កម្មវិធី។

ទី​៣- ​ការ​តាំង​ពិព័រណ៍​ផលិតផល​ភេសជ្ជៈ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស លំដាប់​ស្តង់ដារ​នៅ​ក្នុង​បរិយាកាស​ប្លែក​ភ្នែក​ជាមួយ​ការ​តុបតែង​​លម្អ​​បែប​ប្រណិត​ទៅតាម​ប្រភេទ​ភេសជ្ជៈ​នីមួយៗ​នៅ​ក្នុង​ស្តង់​យក្ស​ធំៗ ចំនួន ៦។ ស្តង់​នី​មួយៗ​មាន​កម្ពស់ និង​អង្កត់ផ្ចិត​ប្រវែង​រហូតដល់ ១៥ ម៉ែត្រ ឯ​ណោះ នៅ​លើ​ទីធ្លា​មុខ​សាល​មហោស្រព​កោះ​ពេជ្រ​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២១ រហូតដល់​ថ្ងៃទី ២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ ក្នុង​នោះ ក៏​មាន​ការ​​​បន្ថែម​ជូន​កាដូ​ជាច្រើន និង​តម្លៃ​ពិសេស​លើ​ការ​ទិញ​ភេសជ្ជៈ​ទាំងអស់ ​បូក​ផ្សំ​នឹង​សកម្មភាព​កម្សាន្ត​ផ្សេងៗ​សម្រាប់​អ្នកចូលរួម​ទស្សនា​ចាប់ពី​ម៉ោង ១០ ព្រឹក​រហូតដល់​ពាក់​កណ្ដាល​អ​ធ្រា​ត​។

ទី​៤ – សម្រាប់​ពេល​រាត្រី​ចាប់ពី​ម៉ោង ៧ ល្ងាច​តទៅ ​​នឹង​រៀបចំ​ការ​​ប្រគំ​តន្ត្រី​ដែល​មាន​ការចូលរួម​សម្ដែង​ជូន​ទាំង​សិល្បៈ​បុរាណ និង​សម័យ​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា​ដើម្បី​បង្កើត​​បរិយាកាស​​​ឲ្យ​​កាន់តែ​សប្បាយរីករាយ និង​អធិក​អធម​ដល់​កីឡាករ​ទូកង និង​ភ្ញៀវ​​ទាំងអស់​ដែល​អាច​ចូលរួម​រាំ​លេង​កម្សាន្ត​ជាមួយ​សិល្បករ និង​តារា​ច​ម្រៀង​ល្បីៗ​។ ​ការ​ប្រគំ​​តន្ត្រីនេះ​ក៏​នឹង​មាន​ការផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បា​យ័​ន​ផងដែរ​។

[Slide]

ខ្មែរ ប៊ែ​វើរី​ជី​ស (Khmer Beverages) ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០% ហើយ​ក៏​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធ​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​ស្តោ​ត (Barrley Black) ស្រា​បៀរ​កម្ពុជា (Cambodia Beer) ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អា​យស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម