អាវ​ក្រៅ​របស់​ Michael Jackson ក្នុង​បទ "Bad” ត្រៀមដាក់​លក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​កប់​ក្ដោង

  • 2018-11-08 10:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាវ​ក្រៅ​​របស់​អតីត​តារា​ចម្រៀង Michael Jackson ពាក់​អំឡុង​ពេល​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ដំបូង​របស់​លោក នឹង​ត្រូវ​ដាក់​លក់​ដេញ​ថ្លៃ​ហើយ នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ។

អាវ​ក្រៅ​ប្រភេទ​ស្បែក​នេះ​ដែរ ត្រូវ​បាន​ពាក់​ដោយ​អតីត​ស្ដេច​ចម្រៀង​ប៉ុប​រូប​នេះ អំឡុង​ពេល​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ "Bad World Concert Tour” ចន្លោះ​ឆ្នាំ ១៩៨៧ រហូត​ដល់​ឆ្នាំ ១៩៨៩។ កម្មវិធី​ដាក់​លក់​ដេញ​ថ្លៃ​នោះ​ដែរ មាន​ឈ្មោះ​ថា "Icons & Idols: Rock 'N' Roll” នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈពេល ២ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ០៩ ដល់​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ឯ​ហាង Hard Rock Cafe ក្នុង​ទីក្រុង​ញូវយ៉ក។

គួរ​បញ្ជាក់​បន្ថែម​ថា អាវ​ក្រៅ​ក្នុង​បទ​ចម្រៀង "Bad” របស់​អតីត​តារា​ចម្រៀង​រូប​នេះ គឺ​ត្រូវ​បាន​ឲ្យ​ដឹង​ថា នឹង​ដាក់​ដេញ​ថ្លៃ​​ក្នុង​តម្លៃ​ចាប់​ពី ១០ ម៉ឺន​ដុល្លារ​ឡើង​ទៅ៕

ប្រភព៖ The Richest   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម