បំណងល្អ! បើគ្មានអ្នកថែរដូវរងានេះ មើល ៦ចំណុចការពារខ្លួន កុំឲ្យឯកាហើយឈឺទៀត

  • 2018-11-08 08:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC )នៃ​ក្រសួង​សុខាភិបាល បាន​ណែនាំ​វិធី​​ប្រុងប្រយ័ត្ន​សុខភាព​ក្នុង​អំឡុង​ពេល​អាកាស​ធាតុ​ត្រជាក់។​ ក្នុងចំណោម ជំងឺ​តាមរដូវកាល​ ដែល​ជួបញឹកញាប់​ ក្នុងអំឡុងពេល អាកាសធាតុត្រជាក់ ចន្លោះពីខែវិច្ឆិកា ដល់ខែមករា គឺជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស ដូចជា គ្រុនផ្តាសាយ រលាកបំពង់កដោយមេរោគស្ត្រិបតូកូក (Streptococcus) និង រលាកក្រពះពោះវៀនដោយ វីរុស។

នេះជាវិធានការណ៍សាមញ្ញ ចំនួន៦ ដែលអ្នកអាចអនុវត្តដើម្បីថែរក្សា ខ្លួនអ្នកនិងអ្នកដទៃទៀតគឺ៖

  • ចូរស្វែងរក ការព្យាបាល នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើអ្នកមាន ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង ឈឺសាច់ដុំ ។ 

  • ចូរចងចាំថា ធ្វើដំណើរតែនៅពេលដែលអ្នកមានសុខភាពល្អ។ ប្រសិនបើអ្នក គិតថា អ្នកមាន ជំងឺផ្តាសាយ ឬ មិនស្រួលខ្លួន (ឈឺ) ពន្យាផែនការធ្វើដំណើរ របស់អ្នក រហូតដល់ គ្រុនក្តៅបាត់ទៅវិញ យ៉ាងហោចណាស់ 24 ម៉ោង។ គ្រុនក្តៅរបស់អ្នកនិងបាត់ទៅវិញដោយមិនចាំបាច់ប្រើប្រាស់ឱសថបញ្ចុះ កម្តៅ។

  • ពេលអ្នក ក្អក ឬ កណ្តាស់ ខ្ទប់មាត់របស់អ្នកជាមួយក្រណាត់ឬកន្សែង។ បើគ្មានក្រណាត់ឬកន្សែង សូមក្អកឬ កណា្ដស់ដោយយកដៃអាវខ្ទប់ មិនត្រូវប្រើ ដៃរបស់អ្នកទេ។

  • លាងសម្អាត ដៃ របស់អ្នក ឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក។

  • ជៀសវាង ប៉ះ ភ្នែក ច្រមុះនិង មាត់របស់អ្នក។

  • ជៀសវាង ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអ្នកឈឺ។

អត្ថបទ៖ ស៊ិន សាវ៉េត