គម្រោងមួយ​ផ្តល់អាហារូបករណ៍​១២កន្លែង​ដល់​យុវជន​នៅ​ខេត្ត​បី បណ្តុះបណ្តាល​ជំនាញ​ផលិត​ភាពយន្ត​ឯកសារ​

  • 2018-11-08 09:17:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​មួយ​នឹង​ផ្តល់​អាហារូបរណ៍​ដល់​សិក្ខាកាម​ចំនួន​១២​រូប​​​មកពី​ខេត្ត​ចំនួន​បី​ដើម្បី​បាន​ទទួល​ការ​បណ្តុះបណ្តាលផ្នែក​ផលិត​ភាពយន្ត​ឯកសារ និង​ពហុប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ។​

ក្នុង​សេចក្តីជូន​ដំណឹង​មួយ​របស់​មជ្ឈមណ្ឌល​បុប្ផាណា ចេញ​ផ្សាយ​កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សរសេរថា​ដោយ​បាន​ការឧបត្ថម្ភពី​កម្មវិធី​ Voice តាម​រយៈអង្គការ​ Oxfam Cambodia និង​ស្ថានទូត​អូស្រ្តាលី​ប្រចាំកម្ពុជាបានបង្កើត​គម្រោង​មួយ​ឈ្មោះថា​ «ការ​បន្លឺ​សំឡេង​របស់​ស្រ្តី​ជណជាតិ​ដើម​ភាគ​តិត និង​នក្រុម​មនុស្ស​ដែល​ត្រូវ​គេ​រើស​អើង​តាមរយៈ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​នវភាព​» សម្រាប់​រយៈពេល​ ២៤ (ម្ភៃបួន) ខែ។

បើ​តាម​ប្រ​ភព​ខាង​លើ គម្រោង​នេះ នឹង​ផ្តល់​អាហារូប​ករណ៍ចំនួន​១២​កន្លែង​ដល់​សិក្ខាកាម​មកពី​ខេត្ត​បន្ទាយ​មានជ័យ រតនគិរី និង​មណ្ឌលគិរី។ គម្រោង​នេះ​នឹង​បណ្តុះ​បណ្តាល​សិក្ខាកាម​លើ​ការផលិត​ភាពយន្ត​ឯកសារ និង​ពហុប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​។

បេក្ខជន​មកពី​ខេត្ត​គោលដៅទាំងបី​នេះ​ត្រូវ​មាន​អាយុ​ចន្លោះពី​១៨ ដល់​៣០​ឆ្នាំ​ និងមាន​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឡើងទៅ។ អ្នក​ដែល​ត្រូវ​បាន​ជ្រើស​រើស​នឹង​ទទួលបាន​អាហារូបករណ៍​សម្រាប់ការ​សិក្សា ស្នាក់​នៅ និង​ហូប​ចុក​រហូត​ដល់​ចប់​វគ្គសិក្សា៕

អត្ថបទ៖ ទូច សុខា