អាចទុកចិត្តបាន! ផ្សារទាំង៩នៅភ្នំពេញ លក់អាហារសំខាន់ច្រើនមុខគ្មានជាតិគីមី ក្រោយពិសោធភ្លាមៗ

  • 2018-11-08 10:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីកាំ​កុង​ត្រូល ​ប្រចាំការ ​ត្រួតពិនិត្យ ​ស្រាវជ្រាវ ​ទប់ស្កាត់​នូវ​ទំនិញ​ខូច​គុណភាព​ និង​រក​សារធាតុគីមី​ហាមឃាត់​នៅក្នុង​ទំនិញ​ នៅ​តាម​ទីផ្សារ​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ​ ចំនួន​៩រួម​មាន​ ផ្សារ​ច្បារអំពៅ​ ផ្សារ​សិនជូរីផ្លាស្សា​ ផ្សារ​អូរឡាំពិក​ ផ្សារ​អូរឬស្សី​ ផ្សារដើមគរ ​ផ្សារស្ទឹង​មានជ័យ ផ្សារ​ធំថ្មី​ ផ្សារ​ជម្ពូវ័ន​ និង​ផ្សារ​ទួលទំពូង។

​ក្នុង​នោះមន្ត្រី​ត្រួតពិនិត្យ​បាន​ធ្វើ​តេស្តបឋម​ទៅ​លើ​ទំនិញ​មួយចំនួន ដូចជា៖ ឈាមជ្រូក, លត, ផ្អកពងត្រី, សណ្តែកបណ្តុះ, តៅហ៊ូដុំ, គ្រឿងសមុទ្រ គុយទាវសរសៃតូច, បាញ់កាញ់, មីគ្រប់មុខ, ទឹកខ្មេះគ្រប់ប្រភេទ, ប្រហិតគ្រប់មុខ​ ជ្រក់គ្រប់មុខ​ សាច់ក្រក​ ត្រីងៀត​គ្រប់មុខ​។

ជា​លទ្ធផល នាថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីជំនាញអះអាងថា ពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងទំនិញនោះទេ ហើយបានយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោនធ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល និងបានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងការទុកដាក់ផលិតផលទំនិញឲ្យបានត្រឹមត្រូវ៕

ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម