សប្បាយ​ទៀត​ហើយ! តោះ​នាំ​កូនៗ ទៅ​ពិព័រណ៍​នេះ ធានា​ថា​សប្បាយ​ហើយ មាន​កម្មវិធី​បញ្ចុះ​តម្លៃ​ច្រើន​ទៀត

  • 2018-11-08 16:22:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​ទំនើប​សុ​វណ្ណា បាន​រៀ​ប​ចំ​ឡើង​នៅ​ពិព័រណ៍​កុមារ Sovanna Kids Expo ដែល​ជា​កម្មវិធី​តាំង​បង្ហាញ​លក់​បញ្ចុះ​តម្លៃ​ផលិតផល​កុមារ និង​ទារក​គ្រប់​ប្រភេទ​ដ៏​ច្រើន កុមារ​អាច​ចូលរួម​ប្រកួត​និង​ល្បែង​កម្សាន្ត​ផ្សេងៗ​ទៀត​ជា​ពិសេស​មាន​រង្វាន់​ជាច្រើន​សម្រាប់​កុមារ។ ក្នុង​គោល​បំណង​បង្កើន​ភាព​វ័​យ​ឆ្លាត​ដល់​កុមារ ឲ្យ​មាន​ភាព​ក្លាហាន ភាព​ប៉ិន​ប្រស​ប់ ជាពិសេស បង្កើត​ឱកាស​អោយ​ប្អូនៗ​បញ្ចេញ​នូវ​​សមត្ថភាព និង​បង្ហាញ​ទេពកោសល្យ​របស់​ពួកគេ​ជាមួយនឹង​កុមារ​ផ្សេងៗ​ទៀត។

ក្រៅ​ពី​បាន​នាំ​កូន​ៗ​ចូលរួម​ពិព័រណ៍​កុមារ​ដោយ​សេរី ហើយ​ពួក​គេ​​នឹង​ទទួល​បាន ប៉េង​ប៉ោង និង​ខ្មៅ​ដៃ​ពណ៌​១​ប្រអប់​ដោយ​ឥតគិតថ្លៃ​ថែម​ទៀតផង​។ ក្មេងៗ​នឹង​ទទួល​បាន​ភាព​សប្បាយរីករាយ​ជា​ជាមួយ​កម្មវិធី​ពិសេស​សម្រាប់​ប្អូនៗ​កុមារ​បញ្ចេញ​សមត្ថភាព​រួមមាន ការ​សម្ដែង​សៀក គូរ​មុខ ការសម្តែង​ទេពកោសល្យ និង​ការ​ប្រកួតប្រជែង​សមត្ថភាព​អស្ចារ្យ​របស់​កុមារ​ជាមួយ​រ​ង្វាន់​ច្រើន​សន្ធឹកសន្ធាប់​។​

ពិព័រណ៍​កុមារ Sovanna Kids Expo នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​០៩-១០-១១ និង ១៦-១៧-១៨ និង ២៣-២៤-២៥ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ នៅ​ផ្សារ​ទំនើប​សុ​វណ្ណា ជា​ន់ទី​៣​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកកាន់​ផេ​ក Sovanna Shopping Center ។ ទំនាក់ទំនង​ទូរ​សព្ទ​លេខ 070 888 934៕

អត្ថបទ៖ សុខណា