Sterling សុំទោស​ទាក់ទិនរឿងចម្រូងចម្រាសបាល់ប៉េណាល់ទីក្នុងប្រកួតយប់មិញ

  • 2018-11-08 13:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​នៃ​ក្លឹប​ Manchester City កីឡាករ​ Raheem Sterling បាន​ចេញ​មុខ​សុំទោស​ទៅ​កាន់​លោក​អាជ្ញាកណ្ដាល​ ក៏​ដូច​ជា​ក្លឹប​អ៊ុយក្រែន​ Shakhtar Donetsk ចំពោះ​ការ​ផ្ដល់​បាល់​ពិន័យ​ ១១​ម៉ែត្រ​យ៉ាង​អយុត្តិធម៌​ ដែល​បណ្ដាល​ពី​ការ​ដួល​របស់​ខ្លួន​ ដោយ​គ្មាន​ការ​ប៉ះ​ទង្គិច​អ្វី​សោះ។

កីឡាករ​អង់គ្លេស​រូប​នេះ​បាន​ប្រាប់​ BT Sports ថា​៖ " ខ្ញុំ​បាន​ទៅ​ឆ្កឹះ​បាល់​ ហើយ​ខ្ញុំ​មិន​ដឹង​ថា​មាន​រឿង​អី​កើត​ឡើង​ទៀត​នោះ​ទេ​ ស្រាប់​តែ​ខ្ញុំ​ដួល​ ហើយ​រមៀល​តែ​ម្ដង​ " ។

Sterling បាន​បន្ត​ថា​៖ " ខ្ញុំ​អត់​គិត​ថា​ មាន​អ្នក​មក​ទង្គិច​ខ្ញុំ​នោះ​ទេ វា​ជា​កំហុស​របស់​ខ្ញុំ​។ ខ្ញុំ​បាន​ដួល​ ហើយ​អូស​ទៅ​នឹង​ដី​ហ្នឹង​ ហើយ​ក៏​សូម​សុំ​ទោស​ទៅ​លោក​អាជ្ញាកណ្ដាល​ និង​ក្លឹប​ Shaktar ផង " ។

សូម​បញ្ជាក់​ថា​ ការ​សម្រេច​ចិត្ត​ផ្ដល់​បាល់​ពិន័យ​ ១១​ម៉ែត្រ​នេះ បណ្ដាល​មជ្ឈដ្ឋាន​បាល់ទាត់​រិះ​គន់​យ៉ាង​ខ្លាំង​ទៅ​លើ​លោក​អាជ្ញាកណ្ដាល។ តែ​យ៉ាង​ណា​ក៏​ដោយ ក្លឹប​អង់គ្លេស​ Manchester City បាន​ឡើង​ទៅ​វគ្គ​ ១៦​ក្រុម​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្លឹប​អ៊ុយក្រែន​ក្នុង​លទ្ធផល​ ៦-០៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី