ក្រុមហ៊ុន Fantasmo នឹង​ប្រើ​បច្ចេកវិទ្យា AR ​​តាមដាន​កង់​ប្រភេទ​ Dockless Scooter

  • 2018-11-11 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់ការធ្វើដំណើរក្នុងក្រុង កង់​អគ្គិសនី​​ Dockless Scooter (ជិះ​ឈរ​មាន​កង់​តូច​ពីរ​) មាន​ការ​ពេញនិយម​ប្រើប្រាស់ខ្លាំងណាស់នៅបរទេស​។ ប៉ុន្តែ​មាន​បញ្ហា​ត្រង់​ថា អ្នក​ជិះ ​ចត​កង់​នោះ​ចោល​នៅ​ទីតាំង​មិន​សមរម្យ បង្ក​ផល​ពិបាក​ដល់​អ្នក​ដំណើរ​ផ្សេង​ទៀត ជាហេតុ​ធ្វើ​ឲ្យ​ក្រុង​សំខាន់​ៗមួយ​ចំនួន​ដូចជា San Francisco និង Seattle ចេញ​បម្រាម​ចរាចរណ៍​លើ​ផ្លូវ​។ 

ក្រុមហ៊ុន​បាន​ស្វែងរក​វិធី​តាមដាន​ទីតាំង​កង់​ប្រភេទ Scooter ពេល​ធ្វើ​ដំណើរ និង​ចត​។​ វិធីសាស្ត្រ​នេះ ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា GPS ប៉ុន្តែ​មាន​កង្វះ​ខាត​កម្រិត Resolution ក្នុង​ការ​តាម​មើល Scooter បាន​ត្រឹមត្រូវ ដូចនេះ ក្រុមហ៊ុន​ជាច្រើន ដូចជា Fantasmo បាន​ប្រើ​បច្ចេកវិទ្យា AR (Augmented Reality) ជំនួយ។ 

ប្រព័ន្ធ​របស់ Fantasmo សាមញ្ញ ប៉ុន្តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​ប្រើ​កាមេរ៉ា​ដាក់​លើ​កង់ Scooter ដើម្បី​ចាប់​វីដេអូ​ដំណើរ​របស់​កង់​នេះ ហើយ​ទិន្នន័យ​ត្រូវ​បាន​ប្រៀបធៀប​នឹង​ផែនទី​របស់ Fantasmo។ នេះ​នឹង​អាច​ផ្តល់​លទ្ធភាព​ក្រុមហ៊ុនហ៊ុន​កង់ Scooter ផាកពិន័យ​ដល់​អ្នក​ជិះកង់​បំពាន​គោលការណ៍​បាន​កំណត់​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន