មួន ម៉ារ៉ា បាញ់​ ​​រ៉ឹង ប៊ុនហៀង ​ឈឺ​ៗ​តែ​ម្ដង​​ក្រោយ​កម្ពុជា​ចាញ់​ម៉ាឡេស៊ី​១-០

  • 2018-11-09 02:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​បាល់ទាត់​ម៉ាឡេស៊ី​១-០​ ក្នុង​ជំនួប​បើក​ឆាក​សន្សំ​ពិន្ទុ​ក្នុង​ពូល A នៃ​ព្រឹត្តិការណ៍​ AFF Suzuki Cup 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

រ៉ឹង ប៊ុនហៀង ស្ដាំ

​ក្នុង​ការ​ប្រកួត​ដែល​កម្ពុជា​ចាញ់​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ម្ចាស់​ផ្ទះ​មាន​ឱកាស​ច្រើន​គួរសម​​ ជា​ង​​នេះ​ទៅ​ទៀត​ខ្សែ​ប្រយុទ្ធ​របស់​កម្ពុជា​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​បាន​ឡើយ។ ទាក់​ទង​ការ​ធ្វើ​ឲ្យ​ខក​ខាន​ឱកាស​រក​គ្រាប់​បាល់​នេះ​​អតីត​តារា​ចម្រៀង​កម្ពុជា​លោក មួន ម៉ារ៉ា ​បាន​សរសេរ​លើ​​ទំព័រ​ Facebook របស់​ខ្លួន​ថា «សុំទោស​ដែល​ខ្ញុំ​តែងតែ​ក្រេវក្រោធ​និង​ស្រែក​ឭៗ ពេល​មើល​បាល់ទាត់​ជម្រើស​ជាតិ​ម្តងៗ ព្រោះ​មិន​ចង់​ដាច់​សរសៃ​ឈាម! កុំ​ប្រ​កាន់​អី​សុំ​និយាយ​ត្រង់ ប្អូន​លេខ១៤ឈ្មោះ ប៊ុន​ហៀង បើ​ប្អូន​ទំនេរ​មក​លេង​បាយបាន​ជា​មួយ​ក្រុម​វ័យ​ចាស់​បង​វិញ​សប្បាយ​ជាង និង​មាន​ឱកាស​រក​គ្រាប់​បាន​ច្រើន ព្រោះ​ពួក​បង​ក៏​ទាត់បាល់​ខុស និង​ទប់​ខូច​ៗ​ដូច​ប្អូនដែរ ហើយ​រត់​ឆ្លេឆ្លា​ប្រហែល​គ្នា។ គាំ​ទ្រ​ជានិច្ច​បាល់​ជម្រើស​ជាតិ​យើង​ដែល​ទទួល​បាន​នូវ​បទ​ពិសោធ​ថ្មី​បន្ថែម​រហូត»។

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នឹង​ត្រូវ​បន្ត​ប្រកួត​ទី​២​របស់​ខ្លួន​នា​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ​ជា​មួយ​ក្រុម​មីយ៉ាន់ម៉ា នៅ​ទឹក​ដី​របស់​មីយ៉ាន់ម៉ា ​វេលា​ម៉ោង ៦​ល្ងាច​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​