ប៉ូលិសឌូបៃ នឹងប្រើម៉ូតូហោះក្នុងឆ្នាំ ២០២០ ឯតម្លៃសឹងមិនគួរឲ្យជឿ

  • 2018-11-09 02:32:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វរញ៉ា​ឈ្មោះ Hoversurf បាន​សហការ​ជាមួយ​ប៉ូលិស​ក្នុង​ទីក្រុង​ឌូបៃ ផលិត​ម៉ូតូ​ហោះ​សម្រាប់​ប្រតិបត្តិការ​យ៉ាង​ឆាប់​រហ័ស។

ក្រោយ​ការ​ចុះ​កុង​ត្រា​កាល​ពី​ឆ្នាំ ២០១៧ ក្រុមហ៊ុន Hoversurf បាន​នាំ​យក​ម៉ូតូ​របស់​ខ្លួន​មក​កាន់​ទីក្រុង​ឌូបៃ ហើយ​ប៉ូលិស​ចាប់​ផ្ដើម​ហ្វឹកហាត់​ក្នុង​ការ​ជិះ​សាកល្បង។ យោង​តាម​អគ្គនាយក​ដ្ឋាន​ប៉ូលិស​ក្រុង​ឌូបៃ ឲ្យ​ដឹង​ថា ម៉ូតូ​ហោះ​ប្រភេទ eVTOL នេះ​ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​កាន់​កន្លែង​ដែល​ពិបាក​ៗ។ ប្រភព​ដដែល​បន្ដ​ថា "ឥឡូវ​នេះ យើង​មាន​បុគ្គលិក​២​នាក់​ហើយ​កំពុង​ហ្វឹកហាត់​បើក​ម៉ូតូ និង​បន្ដ​ហ្វឹកហាត់​បន្ថែម​ទៀត។”

ចំពោះ​សមត្ថភាព​របស់​ម៉ូតូ​ហោះ​វិញ វា​អាច​បើក​បក​ក្នុងល្បឿន ៩៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​រយៈ​កម្ពស់ ៤ម៉ែត្រ។ លើស​ពីនេះ វា​អាច​ហោះ​ហើរ​ចន្លោះ​ពី ១០ ទៅ​ ២៥​នាទី ក្រោយ​ការ​សាកថ្ម​ពេញ​រយៈ​ពេល ២ម៉ោង​កន្លះ។ ចំពោះ​តម្លៃ​វិញ មាន​រហូត​ដល់ ១៥០ ០០០ ដុល្លារ​ក្នុង​មួយ​គ្រឿង៕

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន