Giroud ដាក់​មួយ​ក្បាល​ជួយ Chelsea ឡើង​ទៅ​វគ្គ​បន្ត​ទាំង​សល់​២​ប្រកួត ​Europa League

  • 2018-11-09 02:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ​ Chelsea បាន​ឡើង​ទៅ​កាន់​វគ្គ ៣២ ​ក្រុម​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​យក​ឈ្នះ​ទៅ​លើ​​ក្រុម Bate ១-០​ ​ដែល​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Giroud ​តែត​បញ្ចូល​ទី​នៅ​នាទី​៥២ ក្នុង​ពាន​រង្វាន់ UEFA Europa League ។

តោ​ខៀវ​​ និង​ Bate បាន​ប្រឹងប្រែង​សម្រុក​ដៃ​គូ​ទៅ​វិញ​ទៅ​មក​រៀង​ខ្លួន ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ឡើយ។ រហូត​ដល់​ចប់​វគ្គ​ទី​១​ក្រុម​ទាំង​ពីរ​​ស្មើ​គ្នា​០-០។ ចូល​ដល់​វគ្គ​ទី​២ នាទី​៥២ ទើបGiroud អាច​តែត​បញ្ចូល​ទី​បាន​សម្រេច​ ដើម្បី​ជួយ​ Chelsea នាំ​មុខ​១-០។ ក្រោយ​ពេល​នាំ​មុខ​ម្ចាស់​ផ្ទះ​បាន​ព្យាយាម​វាយ​សម្រុក​ ដើម្បី​ស្វែង​រក​គ្រាប់​បាល់​តាម​ស្មើ​ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច ហើយ​ក្រុម​ភ្ញៀវ​ក៏​មាន​បាល់​ដាច់​មាត់​ជា​ច្រើន​លើក​ច្រើន​សារ​ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ដូច​គ្នា។ ចប់​ការ​ប្រកួត​​ក្រុម​ភ្ញៀវ Chelsea ឈ្នះ Bate ១-០។

ជ័យជម្នះ​របស់ Chelsea ទៅ​លើ​ក្រុម​ខាង​លើ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បានឡើង​ទៅ​កាន់​វគ្គ​បន្ត​ទាំង​សល់​ពីរ​ប្រកួត​ក្នុង​ដៃ។ ​គិត​ត្រឹម​៤​ប្រកួត​នេះ​ក្រុម​ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​បាន​រក​ឃើញ​មួយ​ចំនួន​ហើយ​​រួម​មាន៖ ​Bayer Leverkusen, Salzburg, Zürich , Dinamo Zagreb, Arsenal, Frsnkfurt និង Chelsea៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​