ចង់ឲ្យកូនលូតលាស់គំនិត ចេះឯករាជ្យដូចក្មេងអឺរ៉ុប គួរបញ្ជូនទៅសាលានៅអាយុប៉ុន្មាន?

  • 2018-11-09 03:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបញ្ជូនកូនទៅសាលារៀន ក្នុងកម្រិតអាយុដ៏ត្រឹមត្រូវមួយ អាចឲ្យកូនឆាប់ទទួលបានការអប់រំ ការគិតបានលឿន និងមានឱកាសសម្រេចកិច្ចការងារបានមុនគេ។ អ្នកជំនាញក្នុងវិស័យអប់រំ បានលើកឡើងថា កុមារនៅអាយុពី ២ ដល់ ៥ឆ្នាំ ជាវ័យដែលក្មេងចង់ដឹង ចង់ស្គាល់អ្វីប្លែកៗ នៅខាងក្រៅផ្ទះ ហើយក៏ជាពេលដ៏ល្អឲ្យពួកគេទៅសាលារៀន បណ្ដុះបណ្ដាលភាពក្លាហាន និងស្រូបយកចំណេះដឹង ចំណេះធ្វើបានរហ័សរហួនដូចមនុស្សធំដឹងក្ដី។

ការបញ្ជូនកូនទៅសាលានេះ អាចជួយសម្រាលបន្ទុកមើលថែរបស់ឪពុកម្ដាយ និងដើម្បីជំរុញឲ្យកុមារលូតលាស់គំនិតឆាប់រហ័ស ការជ្រើសរើសសាលាឲ្យកូនរៀន មិនមែនចេះតែឈិនឆៃនោះទេ គឺចាំបាច់ត្រូវគិតគូអនាគតដ៏វែងឆ្ងាយរបស់ក្មេង។

សាលាឯកជនជាច្រើននៅកម្ពុជា មានលក្ខណៈពិសេសៗរៀងៗខ្លួន តែបើចង់បានសាលាមួយដែលក្ដោបយកលក្ខណៈពិសេសច្រើន ហើយចំណាយធនធានសមរម្យទៀតនោះ អ្នកអាចជ្រើសរើសសាលាអន្តរជាតិ (AppleTree International School)ដែលផ្ដល់នូវកម្មវិធីអប់រំដ៏លេចធ្លោជាច្រើន និងមានតម្លៃសមស្របតាមកម្រិតស្តង់ដារប្រជាជន។ ចំណុចសំខាន់ដែលឪពុកម្ដាយគួរគិតគូរដាក់កូនរៀននៅសាលានេះមានដូចជា៖

១. កម្មវិធីរៀន ៣ ភាសាក្នុងពេលតែមួយ៖

នៅទីនេះ អ្នកមិនចាំបាច់ចំណាយលុយឲ្យកូនរៀន ២ សាលា ឬពេលវេលាច្រើនសម្រាប់ដឹកជញ្ជូនកូនៗឡើយ។ ព្រោះសាលាមានបង្រៀន ៣ ភាសាក្នុងពេលតែមួយតែម្ដង ពោលគឺភាសាខ្មែរ ចិន និងអង់គ្លេស ដែលស្របតាមកម្មវិធីសិក្សាស្តង់ដារអន្តរជាតិត្រឹមត្រូវ និងគួរឲ្យទុកចិត្តបំផុត។

២. បញ្ចូលកម្មវិធីសិក្សា “The 7 Habits Development” ពីអាមេរិក៖

នេះជាចំណុចខ្លឹម ព្រោះអ្នកមិនត្រូវបណ្ដោយឲ្យកូនធំឡើងក្នុងបរិយាកាសអួអាប់ដោយផ្ទុកតែគំនិតអវិជ្ជមាននោះទេ។ មេរៀន "The 7 Habits Development” របស់អាមេរិកដ៏ល្បីល្បាញដែលសាលាទទួលបានសិទ្ធិអនុញ្ញាតនេះ នឹងសម្រួចឲ្យក្មេងចេះគិតវិជ្ជមាន មានភាពក្លាហាន ជឿជាក់ និងមានគំនិតអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរតាមទម្លាប់នៃការគិតទាំង៧ដូចជា៖

  • ភាពមានម្ចាស់ការ (Be Proactive)
  • គិតហើយសឹមគូរ (Begin With the End in Mind)
  • ធ្វើការងារសំខាន់មុន (Put First Things First)
  • គិតបែបឈ្នះ-ឈ្នះ (Think Win-Win)
  • ស្តាប់គេឲ្យយល់សិន មុននឹងឲ្យគេយល់យើង (Seek First to Understand, Then to Be Understood)
  • សហការគ្នាដើម្បីប្រយោជន៍រួម (Synergize)
  • បន្តការអភិវឌ្ឍខ្លួន (Sharpen the Saw)។

៣. កម្មវិធីអនុវត្តផ្ទាល់ Project Based Learning៖

ក្នុងវិស័យអប់រំកម្ពុជា Project ត្រូវគេកត់សម្គាល់ថា ជាកម្រិតសិក្សារបស់និស្សិតថ្នាក់មហាវិទ្យាល័យឡើងទៅ តែតាមពិត កម្មវិធីនេះមានបញ្ចូលក្នុងកម្មវិធីសិក្សារបស់ក្មេងតាំងពីថ្នាក់បឋមសិក្សាឯណោះនៅតាមបណ្ដាប្រទេសទំនើបៗ ដូចជា អាមេរិក និង សិង្ហបុរី។ តែពេលនេះ AppleTree ក៏បាននាំយក Project ឲ្យសិស្សនៅសាលាធ្វើដែរ ដោយធានាថាពេលរៀនចប់ក្មេងៗនឹងមានចំណេះជំនាញដូចខាងក្រោមគឺ៖

  • ចេះដោះស្រាយបញ្ហា
  • បង្កើនការត្រិះរិះពិចារណា
  • ចេះទទួលយកគំនិតអ្នកដទៃ
  • ធ្វើឲ្យក្មេងចេះឆ្ងល់ និងមានជំនាញស្រាវជ្រាវ
  • ចេះសហការធ្វើការងារជាក្រុម
  • រកឃើញផលិតភាពការងារផ្ទាល់ខ្លួន
  • ចេះធ្វើបទបង្ហាញ។

៤. កម្មវិធីសិក្សាបន្ថែមពីចំណេះដឹងហិរញ្ញវត្ថុ៖

ជាមួយកម្មវិធីនេះ សិស្សនឹងចេះគ្រប់គ្រងពីរបៀបចាយលុយឲ្យមានប្រសិទ្ធិភាពខ្ពស់ ការសន្យំលុយ និងការវិនិយោគ ក្មេងអាចអនុវត្តជាមួយឧបករណ៍សម្រាប់លេងជាក់ស្តែងដូចជា លុយសុប្បនិត្តជាដើម ជួយឲ្យពួកគេមានគំនិតថ្នៃប្រឌិតខ្ពស់និងចេះធ្វើជំនួញពេលពួកគេធំពេញវ័យ ពិសេសជាងនេះទៅទៀតកម្មវិធីនេះត្រូវបានប្រើប្រាស់ជាច្រើនប្រទេសដូចជាប្រទេសសិង្ហបុរី និងម៉ាឡេស៊ីនិងប្រទេសជាច្រើនទៀត ហើយក៏ត្រូវបានទិញសិទ្ធិប្រើប្រាស់ដំបូងគេនៅក្នុងប្រទេសកម្ពុជាតាមរយៈសាលាអន្តរជាតិអេបផលទ្រី។

៥. កម្មវិធីពិសោធន៍វិទ្យាសាស្រ្ត (Science Experiements) មកពីម៉ាឡេស៊ី

កម្មវិធីថ្មីនេះ គ្រូបង្រៀននៅសាលាអន្តរជាតិ AppleTree ទទួលបានការបណ្ដុះបណ្ដាលពីគ្រូជំនាញមកពីម៉ាឡេស៊ីផ្ទាល់ ក្នុងការពង្រឹងសមត្ថភាពកុមារសិក្សា និងអនុវត្តតាមបែបវិទ្យាសាស្រ្ត ឬហៅថា (STEM) ។ តាមរយៈកម្មវិធីនេះ សាលាបានបង្កើតជាបន្ទប់ពិសោធន៍ និងឧបករណ៍សម្រាប់ស្រាវជ្រាវពេញ១ឆ្នាំ ដែលពិសេសនោះ ការពិសោធន៍នេះជំរុញឲ្យសិស្សឆ្ងល់ គិតបែបស៊ីជម្រៅ ដោះស្រាយបញ្ហា ផ្សារភ្ជាប់នឹងការរស់នៅប្រចាំថ្ងៃ។

AppleTree មានទទួលសិស្សចូលរៀនចាប់ពីអាយុ ២ ឆ្នាំឡើងទៅ ដោយចុះឈ្មោះក្នុងខែ វិច្ឆិកា នេះ អ្នកនឹងទទួលបាន ការបញ្ចុះតម្លៃ ១០% លើថ្លៃសិក្សា និងការចុះឈ្មោះដោយដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះសាលាក៏មានការបញ្ចុះតម្លៃពិសេសសម្រាប់ថ្នាក់បឋមផងដែរ។

ព័ត៌មានបន្ថែមសូមទាក់ទង៖

  • លេខទូរសព្ទ 095 234 168 / 087 999 168

  • ផេកហ្វេសប៊ុក Appletree International School

  • វិបសាយ www.appletree.education

  • សាកសួរព័ត៌មានផ្ទាល់នៅសាលា(ផ្លូវ២៧១ ទល់មុខមន្ទីរពេទ្យលោកសង្ឃ) ៕

អត្ថបទ៖ ស៊ិន​ សាវ៉េត