គ្រូ​ម៉ាឡេស៊ី​​​​ឃើញ​​​កម្ពុជា​ល្អ​ជាង​មុន​ និង​មាន​២​ចំណុច​​ដែល​ម្ចាស់​ផ្ទះ​កំពុង​មាន

  • 2018-11-09 03:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Tan Cheng Hoe ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី បាន​មើល​ឃើញ​​​ប្រកួត​យប់​មិញ​របស់​ម្ចាស់​​ផ្ទះ​មាន​ភាព​ខ្លាំង​ល្អ​ប្រសើរ​ជាង​​កាល​ប៉ះ​ក្រុម​​​​របស់​ខ្លួន​​​កាល​ពី​ខែ​កញ្ញា ដែល​​ក្រុម​លោក​បាន​យក​ឈ្នះ​៣-១​ក្នុង​ជំនួប​មិត្ត​ភាព។

លោក Tan Cheng Hoe

​​​​​​យប់​មិញ​ក្រុម​កម្ពុជា​បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី​១-០ ក្នុង​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូល​ A នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ លទ្ធផល​ល្អ​ជាង​លើក​មុន​នេះ​​ និង​ភាព​ប្រឹងប្រែង​លេង​របស់​ក្រុម​កីឡាករ​កម្ពុជា​នៅ​លើ​ទីលាន​បាន​ធ្វើ​ឲ្យ​​លោក​គិត​ថា ​ក្រុម​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ជាង​លើក​មុន។

មួយ​ទៀត​លោក​គិត​ថា ភាព​រីក​ចម្រើន​នៃ​កម្រិត​គុណភាព​លេង​នេះ​ក៏​អាច​មក​ពី​​ការ​ប្រមូល​ផ្ដុំ​​មាន​រយៈ​ពេល​យូរ​របស់​កម្ពុជា​ ដូច​គ្រូ​របស់​កម្ពុជា​លោក Felix ធ្លាប់​បាន​​លើក​ឡើង​កន្លង​មក​​។ ​ចំណែក​ចំណុច​ដែល​លោក​មើល​ឃើញ​ថា កម្ពុជា​កំពុង​មាន​​នោះ​គឺ​ កីឡាករ​ល្អ​ៗ​មាន​ស្រាប់​ និង​ ** ស្មារតី​ក្នុង​ក្រុម​ ** ដែល​លេង​ដោយ​កម្លាំង​ចិត្ត និង​​ភាព​យល់​ចិត្ត​គ្នា។

​​ពិន្ទុ​ក្នុង​ពូល​ A នេះ​​ក្រុម​វៀតណាម​​បាន​ឡើង​ទៅ​កាន់​លេខ​១​ក្នុង​ពូល​ក្រោយ​យក​ឈ្នះ​ឡាវ ៣-០ កាល​ពី​យប់​មិញ ស្រប​ពេល​ម៉ាឡេស៊ី​លេខ ២​ ​បន្ទាប់​ពី​យក​ឈ្នះ​កម្ពុជា ១-០៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម