AirPod លក់​ដាច់​ដូច​ព្យុះ​កាល​ពី​ខែ​តុលា

  • 2018-11-09 04:34:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​​ទិន្នន័យ​របស់​ Thinknum បាន​ឲ្យ​ដឹង​ថា​ AirPod ជា​ផលិតផល​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​បំផុត​នៅ​​ហាង​លក់​ទំនិញ​អេឡិចត្រូនិក​ដ៏​ធំ​​​ Best Buy ​កាល​ពី​ខែ​តុលា។

នេះ​ជា​លើក​ដំបូង​ដែល​ AirPod អាច​ឡើង​ឈរ​លើ​តំណែង​កំពូល​លេខ​មួយ ដោយ​កាល​ពី​ខែ​កញ្ញា​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​ពីរ ស្ថិត​នៅ​ពី​ក្រោយ​​ផលិតផល​ Amazon Fire TV Stick។ ​ជាង​នេះ​ទៅ​ទៀត​នោះ ឌុយ​ត​​ពី​រន្ធ​ Lightning ទៅ​រន្ធ​​កាស​ 3.5 mm ជា​ផលិតផល​លក់​ដាច់​លំដាប់​ទី​បី ដែល​ទំនង​ជា​កើន​ឡើង​ចំនួន​លក់​ក្រោយ​ពី​ Apple ឈប់​ផ្ដល់​ឌុយ​ត​នេះ​ត​ទៀត​ក្នុង​ប្រអប់​ iPhone។

ជោគជ័យ​របស់​ AirPod នៅ​ហាង​ Best Buy របស់​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា​អតិថិជន​ភាគច្រើន​​មិន​បាន​​ទន្ទឹង​ចាំ​​ AirPod ជំនាន់​ថ្មី ដែល​កន្លង​មក​មាន​ការ​រំពឹង​ថា​នឹង​លេច​មុខ​ក្នុង​កម្មវិធី Apple នៅ​ចុង​ខែ​តុលា​នោះ​ឡើយ៕​​​​​​​

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម