យុទ្ធសាស្ត្រដ៏ខ្លាំង មិនញញើតរបស់សម្ដេចតាមួយនេះ ធ្វើឲ្យបារាំងព្រមប្រគល់ឯករាជ្យមកកម្ពុជា(វីដេអូ)

  • 2018-11-09 05:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃទី​ ០៩ វិច្ឆិកា ឆ្នាំ២០១៨ ជា​ខួប​លើក​ទី៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យជាតិ​​​ ដែល​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ នរោត្តម ​សីហនុ ​ព្រះមហាវីរក្សត្រ ​ព្រះ​វររាជបិតា​ឯករាជ្យ​ បូរណភាព​ដែនដី និង​ឯកភាពជាតិ​ខ្មែរ​ ព្រះ​បរមរតនកោដ្ឋ​ បាន​ទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង ​យ៉ាង​លំបាក​ជូនដល់ប្រជារាស្រ្ត​ និង​មាតុភូមិកម្ពុជា ។

"ការឡើងសោយរាជ្យរបស់សម្តេចព្រះ នរោត្តម សីហនុ ជារឿងនឹកស្មានមិនដល់ ឬជាព្រះមហាក្សត្រដោយចៃដន្យ។ ប៉ុន្តែការដឹកនាំ​«ព្រះរាជ បូជនីយកិច្ចដើម្បីឯករាជ្យជាតិ» ​របស់​ព្រះអង្គ​មិន​អាច​ជា​រឿង​ចៃដន្យ​នោះទេ​។ ការ​ដណ្តើម​ឯករាជ្យ​ពី​របប​អាណានិគម​និយម​បាន​ដោយ​មិនបាច់​ប្រើ​គ្រាប់​កាំ​ ភ្លើង​សូម្បី​១គ្រាប់​ ឈាម​បារាំង​មិនបាន​ហូរ ហើយ​ឈាម​ខ្មែរ​ក៏​មិន​បាន​ហូរ​ដែរ​ សកម្មភាព​បែបនេះ បើ​មនុស្ស​គ្មាន​ទេពកោសល្យ​ប្រាកដ​ជា​ធ្វើ​មិនបាន​ឡើយ"។ នេះ​ជាការ​ស្រាវ​ជ្រាវ និង​បង្ហាញ​ តាម​រយៈ​លោក ឌៀប សុផល ​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ និង​ទំនាក់ទំនង​អន្តរជាតិ ។

សូមទស្សនា​វីដេអូ​សង្ខេប​នៃ​បុព្វហេតុ​បារាំង​ប្រគល់​ឯករាជ្យ​ឲ្យ​កម្ពុជា៖​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម
អត្ថបទថ្មី