ត្រៀម​ខ្លួនអ្នកគាំទ្រទាំងអស់! BTS អាច​នឹង​មាន​មុខ​សម្ដែង​ពិសេសនៅ​កូរ៉េខាងជើង​ឆ្នាំ ២០១៩

  • 2018-11-09 06:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ទាក់ទង​នឹង​ក្រុម​ចម្រៀង BTS តែង​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចង់​តាមដាន​ឥតល្ហែ​ ដូច​ពេល​នេះ​ក៏​មាន​ដំណឹង​ថ្មី​មួយ​ទៀត​ដែរ ហើយ​កាន់​តែ​ទាក់​អារម្មណ៍​អ្នក​គាំទ្រ​ថែម​មួយ​កម្រិត​ នោះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ប្រគំតន្ត្រី​ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​របស់​គណបក្ស​ Democratic Party of Korea‘s (DPK) បាន​ឲ្យ​ដឹង​ថា​ BTS នឹង​សម្ដែង​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ឆ្នាំ​ក្រោយ​នេះ។ លោក​ Ahn Min Suk រដ្ឋ​មន្ត្រី​នៃ​ក្រសួង​វប្បធម៌​ កីឡា និង​ទេសចរណ៍​ បាន​ប្រាប់​ KBS Radio 1 ថា​ គណៈកម្មការ​ពិសេស​ រួម​សហការ​ជាមួយ​ DPK កំពុង​ដុតដៃ​ដុតជើង​ធ្វើ​ព្រឹត្តិការណ៍​មួយ​រវាង​ប្រទេស​កូរ៉េ​ទាំង​​២​គឺ​ ខាង​ត្បូង​ និង​ខាង​ជើង។ ក្នុង​​នោះ​ ក៏​នឹង​មាន​ការ​ចូលរួម​សម្ដែង​ពី​ BTS ដែរ ហើយ​ការ​សម្ដែង​នេះ​ក៏​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ព្រឹត្តិការណ៍​ថ្ងៃ​នោះ។

បើ​ទោះ​បី​ជា​ប្រទេស​កូរ៉េ​ខាង​ជើង​មាន​ការ​រឹត​បន្តឹង​នឹង​សិល្បៈ​វប្បធម៌​របស់​កូរ៉េ​ខាងត្បូង​ក្ដី​ ប៉ុន្តែ​ក្រុម​ចម្រៀង​ BTS នៅ​តែ​អាច​ទទួល​បាន​ប្រជាប្រិយភាព​មិនធម្មតា។

ដោយឡែក​ សម្រាប់​ផលិតកម្ម Big Hit វិញ​មិន​ទាន់​មាន​ការ​ឆ្លើយតប​អ្វី​ឡើយ​ទាក់ទង​នឹង​ការ​សម្ដែង​របស់​ BTS នៅ​ប្រទេស​កួរ៉េ​ខាង​ជើងនេះ។ ប៉ុន្តែ​ប្រសិន​មាន​ការ​ព្រមព្រៀង​គ្នា នោះ​វា​នឹង​ក្លាយ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​ទៀត​សម្រាប់​ក្រុម​ K-Pop មួយ​នេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី