​ចេញ​រូបរាង​ Oppo R19 មាន​បង្កប់​កាមេរ៉ា​ ២ លើ​អេក្រង់

  • 2018-11-09 07:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oppo R15 បាន​បង្ហាញ​មុខ​កាល​ពី​ខែ​មីនា​ដោយ​មាន​បំពាក់​នូវ​រចនាបថ​អេក្រង់​ឆក។ ប៉ុន្មាន​ខែ​បន្ទាប់​មក​ R17 ក៏​បាន​ប្រកាស​ចេញ​ដោយ​មាន​អេក្រង់​ឆក​ទំហំ​តូច​ជាង​មុន។ ហេតុ​នេះ​មាន​ការ​សង្ស័យ​ថា​ Oppo R19 នឹង​បំពាក់​រចនាបថ​អេក្រង់​ថ្មី ផ្ដល់​ទំហំ​អេក្រង់​កាន់​តែ​ធំ​ជាង​មុន។

នៅ​ថ្ងៃ​នេះ​ដែរ​រូបរាង​ Concept របស់​ស្មាតហ្វូន​ Oppo R19 ​​ក៏​បាន​លេច​ចេញ​ឡើង​តាម​រយៈ​វិបសាយ​ចិន​ Gizmo China។ រូបភាព​បាន​បង្ហាញ​ R19 មាន​បង្កប់​កាមេរ៉ា​ Selfie ចំនួន​ពីរ​គ្រាប់​លើ​ផ្ទៃ​អេក្រង់ ហើយ​មាន​ស៊ុម​អេក្រង់​ស្ដើង​បំផុត។

អេក្រង់​របស់​ R19 នឹង​ជា​ប្រភេទ AMOLED ដូច​ជា​ R17 ដែរ ប៉ុន្តែ​លើ​អេក្រង់​នឹង​មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​យ៉ាង​ពិសេស ហើយ​ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា​ដល់​ទៅ ៣ គ្រាប់។ ព័ត៌មាន​បន្ថែម​ទៀត​ដែល​បង្ហាញ​ជា​មួយ​រូប​ Concept នេះ​មាន​ដូច​ជា​ការ​ទ្រាំទ្រ​នឹង​ប្រព័ន្ធ 5G, កាមេរ៉ា​ខាង​មុខ​ទំហំ ៤០ MP, RAM ទំហំ ៦ GB និង​អង្គ​ផ្ទុក​ទំហំ ៦៤ GB/១២៨​ GB ជា​ដើម។ បច្ចុប្បន្ន​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ពី​​កាល​បរិច្ឆេទ​ប្រកាស​ចេញ Oppo R19 នៅ​ឡើយ​ទេ៕​​

ចុចអាន៖

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ សុខហេង