មកដឹងរឿងសំខាន់ពីរ​យ៉ាង ដែលអង្គការមួយធ្វើដើម្បីនាំសហគ្រិនកម្ពុជាឈានទៅឆាកអន្តរជាតិ

  • 2018-11-09 09:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​អង្គការ​បណ្ដាញ​សហគ្រិន​ភាព​សកល​កម្ពុជា​បាន​ប្រកាស​ថា​ ចាប់​ពី​​ពេល​នេះ​ទៅ សមាជិក​របស់​ខ្លួន នឹង​មាន​លក្ខខណ្ឌ​ពិសេស​ ពីរយ៉ាង ដើម្បីនឹង​បន្ត​សកម្មភាព​ការងារ​របស់​ខ្លួន​ទាំង​ថ្នាក់​ជាតិ និង​លើ​ឆាក​អន្តរជាតិ។

(លោក​ឧកញ៉ា សុខ ពិសិដ្ឋ ប្រធាន​អង្គការ​បណ្ដាញ​សហគ្រិន​ភាព​សកល​កម្ពុជា)

លោក​ឧកញ៉ា សុខ ពិសិដ្ឋ ប្រធាន​អង្គការ​បណ្ដាញ​សហគ្រិន​ភាព​សកល​កម្ពុជា បាន​ប្រាប់ Sabay ថា ក្រោយ​ដាក់​​សម្ពោធ​ជា​ផ្លូវការ​រួច​មក អង្គការ​នេះ នឹង​បន្ត​សកម្មភាព​៣យ៉ាង​ ដើម្បី​ជួយ​ដល់​សហគ្រិន​កម្ពុជា អាច​មាន​ឱកាស​កាន់​តែ​ទូលាយ។

ម្យ៉ាងវិញទៀត អង្គការ​នេះ ក៏​បាន​ចាប់ដៃ​គូ​ជាមួយ​មន្ត្រី​រាជ​រដ្ឋាភិបាល​ និង​បណ្ដាញ​សកល ដើម្បី​ត្រៀម​ជួយ​ពង្រឹង​សមត្ថភាព​ដល់​សិស្ស​និសិ្សត និង​សហគ្រិន​វ័យ​ក្មេង ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​របស់​ខ្លួន។​

លោក​បញ្ជាក់​ថា ទី១អង្គការ​នេះ​នឹង​ផ្ដោត​លើ​គោល​នយោបាយ​ប្រតិបត្តិការ​ថ្នាក់​ជាតិ និង​សកល និង​ទី២​.ការ​ធានា​សិទ្ធិ​ពិសេស​ឲ្យ​សមាជិក​ក្នុង​ការ​ទទួល​ចំណេះដឹង​ទាក់ទង​សេដ្ឋកិច្ច ប្រព័ន្ធ​អេកូឡូស៊ី​វប្បធម៌ ភាសា និង​ភូមិសាស្ត្រ​ជាដើម។

សូម​បញ្ជាក់​ថា អង្គការ​បណ្ដាញ​សហគ្រិន​ភាព​សកល​កម្ពុជា​បាន​ដាក់​ដំណើរ​ការ​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៨។ អង្គការ​នេះ បាន​ធ្វើ​សកម្មភាព​គម្រោង និង​ជា​កម្មវិធី​ជាមួយ​បណ្ដាញ​ជាមួយ​ប្រទេស​ចំនួន ១៧០​ប្រទេស​ក្នុង​ពិភពលោក៕

អត្ថបទ៖ ពៅ រក្សា

អត្ថបទថ្មី