វីដេអូ​ញាក់​សាច់​​ Adisak របស់​ថៃ​ស៊ុត Hat trick ២​ដង​នៅ​ Suzuki Cup

  • 2018-11-10 01:31:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Adisak Kraisorn បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​ Suzuki Cup ក្រោយ​ស៊ុត​បញ្ចូលទី​រហូត​៦​គ្រាប់​នៅ​ពាន​កម្រិត​តំបន់​ AFF Suzuki Cup កាល​ពី​យប់​មិញ​។

ក្នុង​ការ​ប្រកួត​បើកឆាក​ពូល​ B ដែល​ថៃ​បាន​យក​ឈ្នះ​ទីម័រ​ខាង​កើត​ ៧​ទល់​នឹង​០​នោះ​ Adisak ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Muangthong United រក​ឃើញ​គ្រាប់​ដំបូង​នៅ​នាទី​៣​ ហើយ​ថែម​បន្ត​បន្ទាប់​ទៀត​នៅ​នាទី​ ១៣​, ៣១, ៤៥, ៥០ និង​៥៧​។ នៅ​ចុង​ម៉ោង​យុវជន Supachai Jaided​ របស់​ Burriram បាន​បន្ថែម​គ្រាប់​ទី​៧។​

ប្រកួត​បន្ទាប់​ជើង​ឯក​៥​សម័យ​កាល​ដែល​មាន​រហស្សនាម​ថា​ "ដំរីសឹក" នឹង​ស្វាគមន៍​ឥណ្ឌូណេស៊ី​​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​ សប្ដាហ៍​ក្រោយ​នេះ៕

អត្ថបទ៖ វីរ័ត្ន