មិនគួរសោះ ស្ដេចហ្គេម ប្រកាសឈប់ពីសិល្បៈ ក្រោមហេតុផល១

  • 2018-11-10 01:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថត​ខ្សែភាពយន្ត​បាន​២​រឿង​ឲ្យ​ផលិតកម្ម​ LD និង​MV បទ​ចម្រៀង​​ឲ្យ​ អ៊ីណូ បាន​​មួយ​បទ​​ ងួន ស៊ីណាត ដែល​​មហាជន​គ្រប់​គ្នា​ស្គាល់​ថា​ ស្ដេចហ្គេម នោះ​ឥឡូវ​បាន​ប្រកាស​ឈប់​ពី​សិល្បៈ​ហើយ ដោយ​សំអាង​លើ​ហេតុ​ផល១។

ស្ដេចហ្គេម ថា ក្រោយ​ពី​ថត​​រឿង "អង្រឹង" “ជួបស៊យវគ្គ២" និង​MV បទ​ចម្រៀង​មួយ​បទ​រួច​មក​មាន​ផលិតករ​​ក៏​ដូច​ជា​បណ្ដា​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ទាក់​ទង​ឲ្យ​​​​សម្ដែង​ខ្សែភាពយន្ត​​ជា​បន្ត​បន្ទាប់​ តែ​គួរ​ឲ្យ​ស្ដាយ​សំណើ​ទាំង​នោះ​ត្រូវ​បាន​លោក បដិសេធ​ទាំង​អស់។ ដោយ​រូប​គេ​យល់​ថា ការ​ប្រឡូក​សិល្បៈ​មិន​មែន​ជា​ក្ដី​ស្រមៃ​ខ្លួន​​​ឡើយ ហើយ​លោក ក៏​គ្មាន​​ជំនាញ​ផ្នែក​ហ្នឹង​ដែរ។

“ខ្ញុំ​ឈប់​ពី​សិល្បៈ​នេះ​អត់​មាន​អ្វី​ត្រូវ​ស្ដាយ​ផង ឲ្យ​ខ្ញុំ​ស្ដាយ​យ៉ាង​ម៉េច​បើ​ខ្ញុំ​សម្ដែង​អត់​បាន​ល្អ​ផង ព្រោះ​នេះ​មិន​មែន​ជំនាញ​​ពិត​របស់​ខ្ញុំ។ ជំនាញ​ពិត​របស់​ខ្ញុំ​គឺ​លេង​ហ្គេម​ និង​លក់​កុំព្យូទ័រ​ឯណោះ​​ទៅ​វិញ​ទេ"។ នេះ​បើ​តាម ងួន ស៊ីណាត ហៅ​ស្ដេចហ្គេម បាន​រៀប​រាប់។

ទោះ​បី​ជា​ ស្ដេចហ្គេម លើក​ឡើង​ថា ខ្លួន​ឈប់​ពី​សិល្បៈ​ដោយ​សារ​តែ​ការ​សម្ដែង​មិន​ល្អ​​ទៅ​តាម​សាច់​រឿង​ក្ដី តែ​កន្លង​មក​ លៀក លីណា អ្នក​គ្រប់​គ្រង​ផលិតកម្ម​ LD បាន​បញ្ជាក់​ថា ២ រឿង​ដែល​​ស្ដេច​ហ្គេម ថត​ឲ្យ​ផលិតកម្ម​ខ្លួន មិន​បាន​ធ្វើ​ឲ្យ​លោក អស់​សង្ឃឹម​​ឡើយ​ ព្រោះ​​រូប​គេ​សម្ដែង​បាន​ល្អ ត្បិត​គ្មាន​បទ​ពិសោធន៍​ប្រឡូក​សិល្បៈ​ពី​មុន​ក៏​ដោយ៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម