៧ចំណុចកម្រមានអ្នកដឹងពីតារាសម្តែងដ៏ល្បីល្បាញ Janie Thienphosuwan

  • 2018-11-10 05:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែង​ដ៏​ល្បី​ល្បាញ​របស់​ប្រទេស​ថៃ Janie Thienphosuwan ទើប​តែ​រៀបការ​លើក​ទី​២​យ៉ាង​អធឹក​អធម​ជាមួយ​គូស្នេហ៍​វ័យ​ក្មេង។ តារា​ស្រី​រូប​នេះ​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​សម្បើម​ក្នុង​វិស័យ​ភាពយន្ត​របស់​ប្រទេស​ថៃ​រយៈ​ពេល២០ឆ្នាំមកហើយ នេះ​ក៏​ដោយ​សារ​តែ​រូប​សម្រស់​ស្រស់​សោភា និង​ទេព​កោសល្យ​សម្តែង​ដ៏​ប៉ិន​ប្រសប់​របស់​នាង ដែល​អាច​សម្តែង​បាន​គ្រប់​ទម្រង់។

ត្បិត​ប្រិយមិត្ត​បាន​ស្គាល់ Janie ច្បាស់​តាម​រយៈ​ការ​សម្តែង​ភាពយន្ត តែ​ប្រហែល​ជា​មិន​បាន​ដឹង​ពី​រឿងរ៉ាវ​មួយ​ចំនួន​ទាក់​នឹង​ជីវិត​ផ្ទាល់​ខ្លួន​របស់​នាង​ឡើយ។ខាង​ក្រោម​នេះ​ជា៧​ចំណុច​សំខាន់ៗ​របស់ Janie កម្រ​មាន​អ្នក​ដឹង៖

១.Janie កើត​នៅថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​១៩៨១

២.Janie កើត​នៅ​សហរដ្ឋអាមរិក និង​បាន​ផ្លាស់​មក​រស់​នៅ​ប្រទេស​ថៃ ពេល​នាង​មាន​អាយុ​១១ឆ្នាំ

៣.នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ Janis

៤.Janie ចាប់​ផ្តើម​ចូល​ប្រលូក​ក្នុង​វិស័យ​សិល្បៈ​តាំង​នាង​នៅ​ក្មេង​ម្ល៉េះ ដោយ​សម្តែង​ក្នុង MV

៥.នាង​គឺ​ជា​តារា​ម្នាក់​ក្នុង​ក្រុម  NangFah

៦.មិត្ត​សំឡាញ់​របស់ Janie គឺ NanaRybena

៧.រឿង​ភាគ​ទូរទស្សន៍​ដ៏​ល្បី​ល្បាញ​ដែល​នាង​បាន​សម្តែង​មាន TangParnKammathep នៅ​ឆ្នាំ​២០០១ រឿង RangNgao នៅ​ឆ្នាំ ២០១២ និង​រឿង Plerng Boon ក្នុង២០១៧៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម