យេយេ បញ្ចេញចរិតពិត ក្រោយឃើញតារាសម្ដែង ចៅខ្មែរ ប្រកាសរៀបការភេទដូចគ្នា

  • 2018-11-10 06:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ គុច សុគន្ធរដ្ឋ ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ថា ចៅខ្មែរ នោះ​បាន​ប្រកាស​ប្រាប់​មហាជន​ជា​សាធារណៈ​ដោយ​គ្មាន​លាក់​លៀម​ថា​លោក​នឹង​រៀប​ការ​ប្ដី​នៅ​ថ្ងៃ​ទី១២ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​ខាង​មុខ​នេះ។

ដំណឹង​នេះ​ធ្វើ​ឲ្យ​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ផង​ដែរ។ពិសេស​ កញ្ញា យេយេ ដោយ​នាង មិន​នឹក​ស្មាន​ថា ចៅ​ខ្មែរ គឺ​ជា​តារា​សម្ដែង​ទី១​ហ៊ាន​ប្រកាស​រៀបការ​ភេទ​​ដូច​គ្នា​មិន​ខ្លាច​ពាក្យ​រិះគន់ ជម្នះ​រាល់​ការ​មើលងាយ​​ និង​ការ​រើស​អើង​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មួយ​ចំនួន។

យេយេ ថា៖" ទោះ​បី​ជា​ពួក​គាត់​ទាំង​ពីរ​ស្រឡាញ់​ភេទ​ដូច​គ្នា​មែន តែ​ខ្ញុំ​សុំ​សរសើរ​​​គំនិត​គាត់​ពូក​កែ​រក​ស៊ី​មាន​លុយ​ទិញ​ផ្ទះ​ទិញ​ឡាន​ទំនើប​ៗ​ជិះ​ហ្នឹង​គេ។ មួយ​វិញ​ទៀត​គឺ​​ពួក​គាត់​មាន​ភាព​ក្លាហាន​​ហ៊ាន​ប្រកាស​រៀប​ការ"។​ ដូច្នេះ​នាង គ្មាន​អ្វី​ច្រើន​ក្រៅ​ពី​ពាក្យ​ជូន​ពរ​​សុំ​ឲ្យ​​​ប្ដី​ប្រពន្ធ​ស្រឡាញ់​ភេទ​ដូចគ្នា​​មួយ​គូ​នេះ​រក​ស៊ី​ទទួល​ទាន​មាន​បាន​ធ្វើ​កិច្ច​ការងារ​អ្វី​សម្រេច​គ្រប់​ភារកិច្ច​ទាំង​អស់។

ចៅខ្មែរ និងអនាគតប្ដី

បន្ថែម​ពី​នេះ​ប្រសិន​ជា​អាច យេយេ សុំ​ផ្សង​ជួប​គូព្រេង​​ក្នុង​ក្ដី​សុបិន​ឆាប់​ៗ ព្រោះ​នាង ចង់​រៀបការ​​ហើយ​រួម​រស់​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​ម្នាក់​ដូច​ ចៅខ្មែរ ដែរ៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម