តារា​ល្បី​ៗ​ជា​ច្រើន កំពុង​ភៀស​ខ្លួន​ចេញ​ពី​លំនៅឋាន ខណៈ​ភ្លើង​ឆេះ​ព្រៃ​​នៅ​ភាគខាងត្បូងរដ្ឋ Califonia កំពុង​រាល​ដាល​ខ្លាំង

  • 2018-11-10 07:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សារព័ត៌មាន TMZ បាន​ឲ្យ​ដឹង​ថា ផ្ទះ​របស់​តារា​ទូរទស្សន៍ Caitlyn Jenner រួម​ទាំង​ផ្ទះ​របស់​អ្នក​ដឹក​នាំ​រឿង​របស់ Marvel លោក Scott Derrickson ត្រូវ​បាន​គ្រោះ​ធម្មជាតិ​ភ្លើង​ឆេះ​ព្រៃ​លេប​ត្របាក់​ខ្ទេច​ម៉ត់​ផង់ ខណៈ​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត កំពុង​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​លំនៅឋាន​របស់​ខ្លួន ទៅ​កាន់​ទី​កន្លែង​ដែល​មាន​សុវត្ថិភាព។

តារា​ទាំង​នោះ​មាន​ដូច​ជា តារា​ទូរទស្សន៍ Kim Kardashain, Khloe Kardashain និង Kourtney Kardashianតារា​ចម្រៀង Kanye West, Lady Gaga, Lil Pump និង Will Smith ជា​ដើម គឺ​កំពុង​តែ​ភៀស​ខ្លួន​ចេញ​ពី​តំបន់​គ្រោះថ្នាក់​ ដោយ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​នោះ។

គួរ​បញ្ជាក់​ដែរ​ថា គ្រោះ​ធម្មជាតិ​ភ្លើង​ឆេះ​ព្រៃ​នេះ​ដែរ បាន​បំផ្លាញ​ផ្ទៃ​ដី​ជាង ៥ ៦៦៥ ហិច​តា ហើយ​បច្ចុប្បន្ន​កំពុង​តែ ធ្វើ​ឲ្យ​មនុស្ស​ជាង ៧៥ ០០០ គ្រួសារ​បង្ខំ​ចិត្ត​ភៀស​ខ្លួន​ចេញ​ពី​ក្រុងVentura និង Los Angeles៕

ប្រភព៖ Dailymail | TMZ   ប្រែ​សម្រួល៖ អន សុភក្ត្រា